ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ហៅភាពជារដ្ឋ ជាសិទ្ធិស្របច្បាប់អន្តរជាតិ មិនមែនជាអំណោយ ឬការអនុគ្រោះនោះទេ

រូបភាព៖ Xinhua

រ៉ាម៉ាឡា៖ ក្រសួងការបរទេសប៉ាឡេស្ទីនបានឲ្យដឹងថា រដ្ឋប៉ាឡេស្ទីនមិនមែនជាអំណោយ ឬការពេញចិត្តនោះទេ តែជាសិទ្ធិដែលកំណត់ដោយច្បាប់អន្តរជាតិ និងដំណោះស្រាយអន្តរជាតិស្របច្បាប់” ។

នេះបានកើតឡើង ជាការឆ្លើយតបទៅនឹង ការបដិសេធចុងក្រោយរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ចំពោះសម្ពាធអន្តរជាតិ សម្រាប់រដ្ឋប៉ាឡេស្ទីនកាលពីថ្ងៃសុក្របន្ទាប់ពីរបាយការណ៍របស់ Washington Post កាលពីថ្ងៃពុធទាក់ទងនឹង ការចរចាដែលកំពុងបន្ត សម្រាប់កាលវិភាគកំណត់សម្រាប់ ការបង្កើតរដ្ឋប៉ាឡេស្ទីន” ដោយសហរដ្ឋអាមេរិក និង ក្រុមនៃបណ្តាប្រទេសអារ៉ាប់។

លោក ណេតាន់យ៉ាហ៊ូ បាន​ឲ្យដឆងក្នុង​ការ​សន្ទនា ​តាម​ទូរស័ព្ទ​ជាមួយ ​លោក​ប្រធានាធិបតី​ អាមេរិក លោក ចូ បៃដិន កាល​ពី​យប់​ថ្ងៃ​សុក្រ​ថា “យើង​បដិសេធ​យ៉ាង​ដាច់​ខាត​នូវ​ការ​កំណត់​អន្តរជាតិ​ទាក់​ទង​នឹង​ការ​ដោះស្រាយ​ជា​អចិន្ត្រៃយ៍​ជាមួយ​ប៉ាឡេស្ទីន”។

ក្រសួងបានឲ្យដឆងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “លោក ណេតាន់យ៉ាហ៊ូ ជាថ្មីម្តងទៀតបានប្រឈមមុខនឹងការយល់ស្របអន្តរជាតិ និងអាមេរិក ស្តីពីសិទ្ធិក្នុងការបញ្ចប់ការកាន់កាប់និងការបង្កើត រដ្ឋប៉ាឡេស្ទីន ដោយប្រកាសការបដិសេធរបស់លោក ចំពោះការទទួលស្គាល់ របស់អន្តរជាតិនិងអង្គការសហប្រជាជាតិ”៕

ឈូក បូរ៉ា

To Top