ព័ត៌មានអន្តរជាតិ

បារាំងនិងអ៊ុយក្រែន ចុះកិច្ចព្រមព្រៀងសន្ដិសុខ រយៈពេល ១០ឆ្នាំ

រូបភាព៖ China Daily

គៀវ៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិសុខ រយៈពេល ១០ឆ្នាំនៅទីក្រុងប៉ារីស។

លោក ម៉ាក្រុង បានប្រាប់សន្និសីទសារព័ត៌មានមួយ ជាមួយលោក ហ្សេឡិនស្គី ឲ្យដឹងថា នៅក្រោមកតិកាសញ្ញានេះ បារាំង នឹងផ្តល់ជំនួយរហូតដល់ ៣ពាន់លានអឺរ៉ូ (៣,២៣ពាន់លានដុល្លារ) ជាជំនួយដល់ទីក្រុងគៀវ ក្នុងឆ្នាំ២០២៤ បន្ទាប់ពីបានផ្តល់ជំនួយចំនួន ១,៧ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២២ និង២,១ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២៣។

ប្រធានាធិបតី​បារាំង ​ក៏​បាន​ឲ្យដឹងផងដែរ​ថា លោក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន ​នៅ​ពាក់​កណ្តាល​ខែ​មីនា។

លោក ហ្សេឡិនស្គី បានឲ្យដឹងថា កិច្ចព្រមព្រៀងជាមួយបារាំងគឺ “មានមហិច្ឆតា និងជាក់ស្តែង”។

នៅព្រឹកថ្ងៃដដែល លោក ហ្សេឡិនស្គី និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិសុខរយៈពេលវែងនៅទីក្រុងប៊ែរឡាំង។  អ៊ុយក្រែន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិសុខ​បែប​នេះ ​ជាមួយ​ចក្រភព​អង់គ្លេស រួច​ហើយ​កាល​ពី​ខែ​មករា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top