បរទេស៖ រដ្ឋមន្ត្រីការបរទេស អ៊ីតាលី លោក Antonio Tajani បាននិយាយថា ការផ្តល់ឱ្យអ៊ុយក្រែន ជាសមាជិកអង្គការ ណាតូ ខណៈពេលដែលប្រទេសនេះ ត្រូវបានជាប់គាំង នៅក្នុងជម្លោះជាមួយរុស្ស៊ី គឺ “គ្រោះថ្នាក់សម្រាប់មនុស្សគ្រប់គ្នា” ហើយអាចនាំឱ្យមានសង្គ្រាមពិភពលោក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសិទ សន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍ លោក Tajani បានរំលឹកឡើងវិញថា អង្គការណាតូ កំពុង “ធ្វើការលើការមានអ៊ុយក្រែន ជាសមាជិក” ប៉ុន្តែចាំបាច់ត្រូវ ធ្វើសកម្មភាពដោយ ប្រយ័ត្នប្រយែង ហើយជំនួសឱ្យការសម្រេចចិត្តដ៏ត្រឹមត្រូវ “ត្រួសត្រាយផ្លូវសម្រាប់ការសម្រេចបាននូវគោលដៅទាំងនេះ”។
លោករដ្ឋមន្ត្រី បាននិយាយនៅពេលឆ្លើយតបទៅនឹង សំណួរអំពីសមាហរណកម្ម ដ៏មានសក្តានុពលរបស់អ៊ុយក្រែន ទៅក្នុងប្លុកនេះថា “និយាយដោយត្រង់ទៅ វា (អ៊ុយក្រែន) មានគ្រោះថ្នាក់សម្រាប់មនុស្សគ្រប់គ្នា ពីព្រោះអ្នកកំពុងប្រយុទ្ធប្រឆាំងនឹង រុស្ស៊ី ហើយសម្រាប់សមាជិកពេញសិទ្ធិ របស់ណាតូ នេះមានន័យថា សង្គ្រាមលោកលើកទី៣” ។
លោកបានពន្យល់ថា “យើងចង់គាំទ្រអ្នក ប៉ុន្តែច្បាប់ទាំងនេះគឺច្បាស់ណាស់ ប្រសិនបើមានការវាយប្រហារប្រឆាំងនឹងសមាជិកណាតូ វាមានការចូលរួមពីណាតូ ហើយសម្រាប់រឿងនេះ យើងត្រូវមានការប្រុងប្រយ័ត្ន” ដោយបន្ថែមថាស្ថានភាពបច្ចុប្បន្ននៃ កិច្ចសហប្រតិបត្តិការរវាងប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក និងទីក្រុងគៀវ “ផ្ញើសារយ៉ាងច្បាស់ទៅកាន់ប្រទេសរុស្ស៊ី” ៕
ប្រែសម្រួលៈ ណៃ តុលា