ព័ត៌មានអន្តរជាតិ

អឺរុប ទិញថាមពលពីរុស្ស៊ី ជិត៣០ពាន់លានអឺរ៉ូ កាលពីឆ្នាំមុន ធ្លាក់ចុះបីដង មុនរុស្ស៊ីរងទណ្ឌកម្ម

រូបភាព៖ RT News
" "

បរទេស៖ ប្រទេសរុស្ស៊ី បានផ្គត់ផ្គង់ គិតជាប្រាក់ជាង ២៩ ពាន់លានអឺរ៉ូ (៣១,២ ពាន់លានដុល្លារ) នៃថាមពលដល់សហភាពអឺរ៉ុប កាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យពីការិយាល័យស្ថិតិរបស់ប្លុក Eurostat ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន រុស្ស៊ីប្រចាំថ្ងៃ RBK ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា តួលេខ​នេះ ​តំណាង​ឱ្យ​ការ​ធ្លាក់​ចុះ​បី​ដង​ធៀប​នឹង​ឆ្នាំ​មុន​ នៅ​ពេល​ដែល​សហភាព​អឺរ៉ុប ​បាន​ទិញ​ថាមពល​រុស្ស៊ី​ ដែល​មាន​តម្លៃ​ដល់ទៅជាង ៩០ ពាន់​លាន​អឺរ៉ូ។

" "

ប្លុកនេះបន្តនាំចូលប្រេង ផលិតផលប្រេង និងឧស្ម័នធម្មជាតិរបស់រុស្ស៊ី ទោះបីជាទីក្រុងព្រុចសែល បានហាមឃាត់ការទិញប្រេង និងផលិតផលប្រេង ពីប្រទេសរុស្ស៊ី ក៏ដោយ ការលើកលែងបណ្តោះអាសន្ន ត្រូវបានផ្តល់ជូន សម្រាប់ការនាំចូលប្រេងពីសមុទ្ររុស្ស៊ី ដោយប្រទេសប៊ុលហ្គារី និងសម្រាប់ការប្រើប្រាស់បំពង់បង្ហូរប្រេង Druzhba ដែលផ្គត់ផ្គង់ប្រទេសហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆេក។

" "

ទន្ទឹមនឹងនេះ បំពង់បង្ហូរឧស្ម័ន របស់រុស្ស៊ី និង LNG មិនរងផលប៉ះពាល់ ដោយការរឹតបន្តឹងនោះទេ។

ការនាំចេញសរុបរបស់រុស្ស៊ី ទៅកាន់ប្លុក ដែលមានសមាជិក ២៧ មានចំនួន ៥០,៦៤ ពាន់លានអឺរ៉ូកាលពីឆ្នាំមុន ខណៈដែលរុស្ស៊ីបាននាំចូល ៣៨,៣២ ពាន់លានអឺរ៉ូពី EU,  នេះបើយោងតាមតួលេខ ដែលមើលឃើញដោយ RBK ។

ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២២ នៅពេលដែលជម្លោះអ៊ុយក្រែនបានចាប់ផ្តើម ទីក្រុងព្រុចសែល (អឺរ៉ុប) បានដាក់ទណ្ឌកម្មចំនួន ១២លើក លើប្រទេសរុស្ស៊ី ដែលបានបង្រួមវិសាលភាពពាណិជ្ជកម្មបន្តិចម្តងៗ។

គណៈកម្មការអឺរ៉ុបអះអាងថា ការរឹតបន្តឹងនេះបានកាត់បន្ថយយ៉ាងមានប្រសិទ្ធភាព ប្រមាណ ១៤៧ ពាន់លានអឺរ៉ូ នៃទំហំពាណិជ្ជកម្ម “មុនការដាក់ទណ្ឌកម្ម” របស់ប្លុកជាមួយរុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top