ព័ត៌មានអន្តរជាតិ

ក្រុមប្រទេស G7 ព្រមព្រៀងគ្នា បន្តគាំទ្រអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ី

រូបភាព៖ Kyodo

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសទាំង៧ បានយល់ព្រមបន្តផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចដល់អ៊ុយក្រែន នៅមុនខួបពីរឆ្នាំនៃការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹង អ្នកជិតខាងរបស់ខ្លួន។

រដ្ឋមន្ត្រីបានសង្កេតមើលភាពស្ងៀមស្ងាត់មួយនាទីនៅពេលចាប់ផ្តើមកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងម៊ុយនិក ប្រទេសអាល្លឺម៉ង់ ដើម្បីរំលឹកដល់លោក Alexei Navalny ដែលជាសកម្មជនប្រឆាំងរុស្ស៊ី និងជាអ្នករិះគន់ដ៏លេចធ្លោលើប្រធានាធិបតីលោក វ្លាឌីមៀ ពូទីន ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ នៅឯពន្ធនាគារក្នុងតំបន់អាកទិក។

ទន្ទឹមនឹងការបញ្ជាក់សារជាថ្មីអំពី “ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តគាំទ្រអ៊ុយក្រែន” ក្រុម G7 ក៏បាន “ទាមទារឱ្យអាជ្ញាធររុស្ស៊ី បញ្ជាក់ឱ្យបានពេញលេញនូវកាលៈទេសៈនៃការស្លាប់របស់លោក Navalny ដោយជំរុញឱ្យទីក្រុងម៉ូស្គូ “បញ្ឈប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដែលមិនអាចទទួលយកបាន”។

ប្រទេសអ៊ីតាលី គឺជាប្រធាន G7 នៅឆ្នាំនេះ ដែលក៏មានការចូលរួមពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ។

រដ្ឋមន្ត្រីទាំងនោះបានថ្កោលទោសការផ្ទេរសព្វាវុធរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី ហើយបានសម្តែងការព្រួយបារម្ភថា ទីក្រុងមូស្គូអាចនឹងផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរ និងកាំជ្រួចដល់ទីក្រុងព្យុងយ៉ាង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top