ព័ត៌មានអន្តរជាតិ

Breaking News៖ ស្លាប់តិចបំផុត៥៣នាក់នៅក្នុងពេលផ្ទុះអំពើហិង្សានៅក្នុងកុលសម្ព័ន្ធតំបន់ខ្ពស់រាបនៃប្រទេសដែនកោះ ប៉ាពូ ញ៉ូវហ្គីណេ

Photo: Facebook.com/Paul Kanda

ស៊ីដនី៖ ទូរទស្សន៍ ABC News របស់អូស្ត្រាលី បានរាយការណ៍នៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់មានមនុស្សចំនួន៥៣នាក់ បានស្លាប់នៅក្នុងការប្រយុទ្ធគ្នារវាងកុលសម្ព័ន្ធ នៅតំបន់ខ្ពង់រាប ប៉ាពូ ញ៉ូវហ្គីណេ (Papua New Guinea) ។

ប្រព័ន្ធផ្សព្វផ្សាយខាងលើបានឱ្យដឹងថា ប៉ូលិសក្នុងតំបន់បានជឿជាក់ថា ជនរងគ្រោះត្រូវបានបាញ់សម្លាប់នៅក្នុងការវាយឆ្មក់មួយនៅក្នុងខេត្ត Enga ដែលជាការកើនឡើងដ៏ធំនៃការប្រយុទ្ធគ្នានៃកុលសម្ព័ន្ធនៅក្នុងតំបន់នោះ ។

ព័ត៌មានលម្អិតជុំវិញករណីផ្ទុះអំពើហិង្សាដ៏ធំនេះ មិនទាន់មានការបញ្ជាក់ថា មានអ្នករងរបួសប៉ុន្មាននាក់នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top