ព័ត៌មានអន្តរជាតិ

Update៖ លោកប្រធានាធិបតីប៉ាឡេស្ទីន ថ្លែងថា យេរ៉ូសាឡឹម ជារដ្ឋធានីដ៏សំខាន់ សម្រាប់ធ្វើការដោះស្រាយជម្លោះ និងធ្វើឲ្យមានស្ថិរភាពក្នុងតំបន់

Xinhua

រ៉ាម៉ាឡាហ៍៖ កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីប៉ាឡេស្ទីន បានថ្លែងថា រដ្ឋប៉ាឡេស្ទីនដែលមានទីក្រុងយេរ៉ូសាឡឹម ខាងកើតជារដ្ឋធានីរបស់ខ្លួន គឺមានសារៈសំខាន់ សម្រាប់ការដោះស្រាយជម្លោះ និងធានាបានស្ថិរភាពនៅក្នុងតំបន់ទៀតផង ។

សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យប្រធានាធិបតី Nabil Abu Rudeineh បានធ្វើឡើងក្រោយពីរដ្ឋាភិបាលអ៊ីស្រាអ៊ែល បានបដិសេធជាឯកតោភាគីនូវ “ការទទួលស្គាល់ជាឯកតោភាគី” នៃរដ្ឋប៉ាឡេស្ទីនដោយប្រទេសដទៃទៀតនោះ ។

លោក Abu Rudeineh បានព្រមានអំពីបញ្ហាប្រឈម “ផ្សេងគ្នា និងការបង្កឲ្យមានគ្រោះថ្នាក់” នៅពេលខាងមុខ ហើយបានថ្លែងថា ជំហររបស់ប៉ាឡេស្ទីន គឺរឹងមាំណាស់ប្រឆាំងនឹងជំហររបស់អ៊ីស្រាអ៊ែល “ជ្រុលនិយម និងចចេស” និងជំហរ “ផ្ទុយគ្នា” របស់សហរដ្ឋអាមេរិក ។

លោកបានជំរុញឱ្យប្រទេសអារ៉ាប់ និងសកម្មភាពអន្តរជាតិបន្ថែមទៀតដើម្បីបញ្ឈប់ “ការឈ្លានពាន និងបង្កឲ្យមានសង្រ្គាម” ហើយបានបញ្ជាក់ថា ការវាយប្រហារបន្តរបស់អ៊ីស្រាអ៊ែល មកលើប៉ាឡេស្ទីន និងទីតាំងដ៏ពិសិដ្ឋរបស់ពួកគេនៅតំបន់ហ្គាហ្សា វេសប៊ែង និងយេរ៉ូសាឡឹមខាងកើត នឹងមិនបាននាំមកនូវសន្តិសុខ និងស្ថិរភាពដល់នរណាម្នាក់នោះទេ ។

កាលពីថ្ងៃអាទិត្យ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានថ្លែងយ៉ាងដូច្នេះថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅក្នុងដំណាក់កាលនេះនឹងក្លាយជា “រង្វាន់សម្រាប់អំពើភេរវកម្ម” ហើយនឹងធ្វើឱ្យខូចដល់ឱកាស នៃកិច្ចព្រមព្រៀងសន្តិភាពដ៏យូរអង្វែង ។

ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយអង្គការសហប្រជាជាតិ មិនត្រូវការការយល់ព្រម ឬការអនុញ្ញាតពីលោក Netanyahu ឡើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top