ព័ត៌មានអន្តរជាតិ

អូស្ត្រាលី ចង់ឲ្យជប៉ុន ចូលរួមក្នុងកិច្ច​ សហការ​ជាមួយ AUKUS លើ​បច្ចេកវិទ្យា​ការពារជាតិ

Kyodo

តូក្យូ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បានឲ្យដឹងនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា ប្រទេសអូស្ត្រាលី មានបំណងចង់ឃើញប្រទេសជប៉ុន សហការជាមួយភាពជាដៃគូសន្តិសុខ AUKUS ផងដែរ ដោយមានការចូលរួមពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស លើការអភិវឌ្ឍន៍បច្ចេកវិទ្យាការពារជាតិ នាពេលអនាគត។

ខណៈដែលច្រានចោល ការចូលរួមរបស់ទីក្រុងតូក្យូនៅក្នុងគម្រោងកណ្តាល សម្រាប់ AUKUS ក្នុងការបញ្ជូននាវាមុជទឹក ដើរដោយថាមពល នុយក្លេអ៊ែរទៅកាន់ទីក្រុងកង់បេរ៉ា លោក Marles បានឲ្យដឹងថាអូស្ត្រាលីចង់ “ធ្វើការកាន់តែជិតស្និទ្ធជាមួយប្រទេសជប៉ុន” លើការអភិវឌ្ឍន៍បច្ចេកវិទ្យា ដោយទទួលស្គាល់ថាប្រជាជាតិអាស៊ីមួយនេះ គឺជាកន្លែងនៃការច្នៃប្រឌិត និងជានៅប្រភពនៃបច្ចេកវិទ្យា” ។

លោកបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ក្យូដូថា “ខ្ញុំមិនគិតថាវាជារឿងធម្មតានោះទេ ដែលយើងនឹងនិយាយអំពីកិច្ច សហប្រតិបត្តិការកម្រិតកាន់តែធំរវាងប្រទេសទាំងបី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី និងប្រទេសជប៉ុន ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរួមគ្នាឆ្ពោះទៅមុខ” ។

AUKUS ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០២១ នៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ពួកគេ ចំពេលមានការអះអាង របស់ចិននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ។ សសរស្តម្ភទីមួយ ផ្តោតលើការទិញនាវាមុជទឹកនុយក្លេអ៊ែរ ខណៈដែលសសរស្តម្ភទីពីរគឺសំដៅលើការអភិវឌ្ឍន៍ជួរ នៃសមត្ថភាព កម្រិតខ្ពស់នៅក្នុងតំបន់ដូចជា បញ្ញាសិប្បនិមិត្ត និងមីស៊ីលលឿនជាងសំឡេង។

AUKUS បានបើកចំហរ ដើម្បីចូលរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូលើសសរស្តម្ភពីរ ប៉ុន្តែលោក Marles បានបង្ហាញថា កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជប៉ុន នឹងមិនកើតឡើង គ្រប់ពេលនោះទេ ដោយសារ AUKUS នៅតែ “ផ្តោតខ្លាំងលើការធ្វើការលើបច្ចេកវិទ្យា ច្នៃប្រឌិតថ្មីក្នុងចំណោមប្រទេសទាំងបី” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top