“បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាវិស្សមកាល សំខាន់ជាងគេ របស់ប្រទេសចិន ក្នុងមួយឆ្នាំ ។ ពិធីបុណ្យនេះ ដែលតាំងពីដើមមក មានការប្រើប្រាស់ យ៉ាងច្រើន សន្ធឹកនឹងក្លាយជាទែរម៉ូម៉ែត្រ ដ៏សំខាន់ សម្រាប់វាស់កំដៅសេដ្ឋកិច្ច ។ ” វេបសាយនៃកាសែត « El Mundo» របស់ប្រទេសអេស្ប៉ាញ បានវាយតម្លៃ ចំពោះបុណ្យ ចូលឆ្នាំថ្មីចិន ដូចពោលខាងលើនេះ ។ ក្នុងអំឡុងពេលបុណ្យ ចូលឆ្នាំថ្មីចិនឆ្នាំរោងនេះ មជ្ឈដ្ឋានខាងក្រៅមានការ ចាប់អារម្មណ៍យ៉ាងម៉េច ចំពោះកម្តៅសេដ្ឋកិច្ច ?
ប្រជាជនដែលធ្វើទេសចរណ៍ ក្នុងស្រុកមានចំនួន៤៧៤លាននាក់ អ្នកទេសចរណ៍ដើរលេង ក្នុងស្រុកបានចំណាយសរុប ៦៣២៦៨៧លានយាន់ប្រាក់ចិន ដែលបានកើនជាង៣៤,៣ភាគរយ និង ៤៧,៣ភាគរយ ដោយឡែកពីគ្នា បើប្រៀបធៀបនឹងឆ្នាំ២០២៣ ។ ប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកព្រំដែន ទូទាំងប្រទេសចិន បានផ្តល់សេវាកម្ម ចេញចូលដែន ដល់ប្រជាជនចិននិងបរទេសសរុបចំនួន១៣លាន៥សែន១ម៉ឺន៧ពាន់នាក់ គិតជាមធ្យមក្នុងមួយថ្ងៃ គឺចំនួន១.៦៩លាននាក់ បានកើនឡើង២,៨ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ក្នុងវិស្សមកាលរយៈពេល៨ថ្ងៃ ប្រាក់ចំណូលលក់សំបុត្រ ភាពយន្តបានឈានដល់ ៨ពាន់លានយាន់ប្រាក់ចិន បានបំបែកកំណត់ត្រាថ្មី ក្នុងប្រវតិ្តសាស្ត្រ នៃទីផ្សាយភាពយន្តក្នុងពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន ។ល។ សន្ទុះខ្លាំងក្លា នៃទីផ្សារប្រើប្រាស់ក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនបានបើកការចាប់ផ្តើម ដ៏ល្អប្រសើរសម្រាប់សេដ្ឋកិច្ចឆ្នាំរោង ។
បុណ្យចូលឆ្នាំថ្មីចិនឆ្នាំនេះ ជាបុណ្យចូលឆ្នាំថ្មីចិន មានប្រក្រតីភាពមុនគេបង្អស់បន្ទាប់ពីប្រទេសចិន បានកែសម្រួលវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ “ប្រទេសចិនដែលមានភាព ចល័ត” បានជំរុញដល់កម្លាំងរស់រវើក នៃទីផ្សារប្រើប្រាស់ ។ ទំនៀមទំលាប់ ប្រពៃណីបុណ្យ ចូលឆ្នាំថ្មីចិនដែលបានបន្តវេន ដល់បច្ចុប្បន្ននេះ និងរូបមន្តប្រើប្រាស់ដែលផ្លាស់ប្តូរថ្មី ជាបន្តបន្ទាប់ ជាសាក្សីនៃការជួបប្រទះនិងរួមបញ្ចូលគ្នារវាង “ចាស់និងថ្មី” ។
កិច្ចប្រជុំអំពីការងារ សេដ្ឋកិច្ចមជ្ឈិមចិន ដែលបើកធ្វើនៅចុងឆ្នាំមុន បានលើកឡើងថា បន្ទាប់ពីបញ្ចប់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ចិននឹងជំរុញ ការប្រើប្រាស់ ត្រូវពង្រីកជាបន្តបន្ទាប់ ។ ក្រសួងពាណិជ្ជកម្មចិន បានកំណត់ឆ្នាំ២០២៤ជា “ឆ្នាំជំរុញការប្រើប្រាស់” ហើយនឹងរៀបចំសកម្មភាព ជំរុញការប្រើប្រាស់មួយចំនួន ។ រដ្ឋាភិបាលចិន បានដាក់ចេញវិធានការជាច្រើន ជំរុញឱ្យសក្តានុពល នៃទីផ្សារប្រើប្រាស់របស់ចិនត្រូវបញ្ចេញឡើង និងរចនាសម័្ពន្ធប្រើប្រាស់ ត្រូវលើកកម្ពស់ជាបន្តបន្ទាប់ ។
បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ជាបុណ្យចូលឆ្នាំចិនទីមួយ ដែលត្រូវបានកំណត់ជាថ្ងៃឈប់ សម្រាកនៃអង្គការសហប្រជាជាតិ ។ ប្រជាជនចំនួនប្រហែល ១ភាគ៥នៅលើពិភពលោក បានអបអរសាទរបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិន តាមទម្រង់ខុសៗគ្នា ។ ក្រោមការជំរុញដោយគោលនយោបាយ ដូចជាការលើកលែងទិដ្ឋាការ ដល់គ្នាទៅវិញទៅមក ការផ្តល់ភាពងាយស្រួល ដល់ការឆ្លងគយ និងការរៀបចំឡើងវិញ នូវខ្សែផ្លូវហោះហើរជាដើម ការធ្វើទេសចរណ៍ចេញចូលដែន បានរៀបចំឡើងវិញយ៉ាងឆាប់រហ័ស ។ អ្នកទេសចរចិនជាច្រើនបានធ្វើដំណើរទៅលេង នៅក្រៅប្រទេស ដែលបាននាំមក នូវដំណឹងល្អដល់វិស័យ ទេសចរណ៍ក្នុងតំបន់ ។
សូមយកប្រទេសសិង្ហបរី ម៉ាឡេស៊ីនិងថៃ ដែលជាប្រទេសលើកលែងទិដ្ឋាការ ក្នុងពេលថ្មីៗ កន្លងទៅនេះជាឧទាហរណ៍ ។ ក្នុងវិស្សមកាលបុណ្យ ចូលឆ្នាំថ្មីចិន ការបញ្ជាទិញសំបុត្រយន្តហោះ ទៅកាន់សិង្ហបុរីបានកើនឡើង២៩ដង សំបុត្រយន្តហោះទៅ កាន់គួឡាឡាំពួរបានកើនឡើង២០ដង សំបុត្រយន្តហោះទៅកាន់ ក្រុងបាងកក បានកើនឡើង១៦ដង បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ទិន្នន័យនៃវេទិកាពាក់ព័ន្ធ បានបង្ហាញឱ្យឃើញថា ក្នុងវិស្សមកាលបុណ្យ ចូលឆ្នាំចិនឆ្នាំនេះ អ្នកទេសចរចិនបានចេញ ទៅដើរលេងនៅទីក្រុងចំនួនជាង ១៧០០នៅលើពិភពលោកទាំងមូល ។
តាមរយៈការប្រើប្រាស់ដែលមានភាពសន្ទុះខ្លាំងក្លា ក្នុងបុណ្យចូលឆ្នាំថ្មីចិន អ្នកផងទាំងពួងបានមើលឃើញ ឧត្តមភាពនៃទីផ្សារដ៏ធំធេងរបស់ចិន ។ នៅចុងខែមករា អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៤ ដល់ទៅ៤,៦ភាគរយគឺ បានកើនឡើង០,៤ភាគរយ ។ នាពេលថ្មីៗកន្លងទៅនេះ វិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ងបានចេញផ្សាយរបាយការណ៍អះអាងថា សហគ្រាសអាល្លឺម៉ងបាន និងកំពុង វិនិយោគទុននៅប្រទេសចិនឱ្យបានកាន់តែច្រើន ដើម្បីឆ្លើយតបនឹងហានិភ័យ ដែលបណ្តាលមកពីស្ថានភាពតាន តឹងនៃពាណិជ្ជកម្មសកល ។
សន្ទុះខ្លាំងក្លានៃការប្រើប្រាស់ ក្នុងបុណ្យចូលឆ្នាំថ្មីចិន ព្រមនិងលក្ខណៈសម្បតិ្ត សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពខ្ពស់ បានកើនឡើង ជាបន្តបន្ទាប់ ដូច្នេះ នៅឆ្នាំ២០២៤ សេដ្ឋកិច្ចចិនមានជំនឿចិត្តថានឹងមានសភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ហើយបន្ដចាក់បំពេញ “ចរន្តក្តៅ”ទៅក្នុងពិភពលោក ៕