ព័ត៌មានអន្តរជាតិ

លោកWang Yi​ ៖ គោលបំណង នៃពាក្យកុហក ពាក់ព័ន្ធនឹងXinjiang ប្រទេសចិន គឺប៉ុនប៉ងចង់រារាំង ដល់ការអភិវឌ្ឍ របស់ប្រទេសចិន

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ លោកWangYi រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញចូលរួមសន្និសីទ សន្តិសុខ ក្រុងMunich ហើយបានថ្លែងសន្ទរកថា គន្លឹះក្នុងកិច្ចសន្ទនា អំពីប្រទេសចិន ព្រមទាំងឆ្លើយសំណួរ ដោយបានច្រានចោល នូវពាក្យកុហក ដែលថា មាន”ការប្រល័យពូជសាសន៍” និង”បង្ខំឱ្យធ្វើពលកម្ម” នៅតំបន់ភូមិភាគស្វយ័ត Xinjiang ប្រទេសចិន ។

លោកWang Yiបានថ្លែងថា កម្លាំងនយោបាយមួយក្តាប់តូច បានប្រឌិតរឿងមិនពិតអំពីភូមិភាគ Xinjiang បង្កើតព័ត៌មានក្លែងក្លាយជាច្រើន។ ក្នុងនោះ អ្វីដែលថា មាន” ការប្រល័យពូជសាសន៍” គឺជាពាក្យកុហក់ទាំងស្រុង ។ ចាប់ពីភូមិភាគស្វយ័តXinjiang បង្កើតឡើងមក ចំនួនប្រជាជន នៃជនជាតិ Uygurពីចំនួន៣លាននាក់កើនឡើង ដល់ជាង១២លាននាក់នាពេលបច្ចុប្បន្ន ។

លោកបានបន្តថា យកលេសថា ”ចាប់បង្ខំឱ្យធ្វើពលកម្ម”នៅXijiang តាមពិតគឺប៉ុនប៉ង ចង់ឱ្យប្រជាជននៅXinjiangបាត់បង់ការងារ ដែលធ្វើឱ្យផលិតផល ដែលផលិតដោយប្រជាជន មិនអាចលក់ចេញបាន ។
ចុងក្រោយ លោកបានបន្ថែមថា ការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់ប្រទេសចិន បានបណ្តាលឱ្យប្រទេសមួយចំនួនព្រួយបារម្ភ គោលបំណងរបស់ពួកគេ ដែលបង្កើត ពាក្យកុហក ពាក់ព័ន្ធនឹង Xinjiang គឺចង់ឱ្យ Xinjiang មានភាពច្របូកច្របល់ រហូតដល់ចុងក្រោយរារាំង ដល់ការអភិវឌ្ឍនិង ស្តារឡើងវិញនៃប្រទេសចិន ៕
អត្ថបទ និងរូបភាពដោយវិទ្យុ មិត្តភាពកម្ពុជាចិន

To Top