ព័ត៌មានអន្តរជាតិ

ប្រេស៊ីល សម្រេចដកទូត ចេញពី ប្រទេសអ៊ីស្រាអែល

រូបភាព៖ Afp
" "

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva កាលពីថ្ងៃចន្ទបានស្នើឱ្យ ឯកអគ្គរដ្ឋទូត របស់គាត់ប្រចាំនៅទីក្រុង Tel Aviv ត្រឡប់ទៅកាន់ប្រទេសកំណើតវិញ សម្រាប់ការពិគ្រោះយោបល់។

ការសម្រេចចិត្តនេះ បានកើតឡើង បន្ទាប់ពីអ៊ីស្រាអែល បានប្រកាសថាលោក Lula ថាជាpersona non grata ជុំវិញការអត្ថាធិប្បាយ របស់គាត់អំពីហ្គាហ្សា។

" "

ប្រធានាធិបតី ត្រូវបានដកស្រង់សម្តី ដោយប្រព័ន្ធផ្សព្វផ្សាយ ប្រេស៊ីល កាលពីចុងសប្តាហ៍ថា បានប្រដូចសកម្មភាព របស់អ៊ីស្រាអែល នៅហ្គាហ្សា ទៅនឹងពេលវេលាមួយ នៅពេលដែលហ៊ីត្លែរ សម្រេចចិត្តសម្លាប់ជនជាតិយូដា ដោយសំដៅទៅលើ ការសម្លាប់រង្គាល ក្នុងកំឡុង សង្គ្រាមលោកលើកទីពីរ។

" "

គួរឲ្យដឹងដែរថាមុននោះ រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល លោក Israel Katz ក៏បានឆ្លើយតបដោយ ការកោះហៅឯកអគ្គរដ្ឋទូត ប្រេស៊ីល Frederico Meyer សម្រាប់ការតវ៉ាមិនពេញចិត្ត៕

ប្រែសម្រួល៖ស៊ុនលី

To Top