ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថាអ៊ុយក្រែន ពិតជាបានប្រើប្រាស់ អាវុធគិមី របស់អាមេរិក

" "

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT ឧត្តមសេនីយឯក Igor Kirillov បានអះអាងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ បានបំពានលើមាត្រា របស់អង្គការហាមឃាត់ អាវុធគី មីហៅកាត់ថា OPCWខណៈដែលកងកម្លាំងអ៊ុយក្រែន បានប្រើប្រាស់អាវុធនេះ ខុសច្បាប់នៅលើសមរភូមិ។

ប្រមុខកងកម្លាំងការពារ នុយក្លេអ៊ែរ ផ្នែកកិច្ចការងារគីមីសាស្ត្រ និងជីវសាស្រ្តរបស់រុស្ស៊ី បានផ្តល់ឧទាហរណ៍ជាច្រើន នៃការចោទប្រកាន់របស់ទីក្រុងគៀវ អំពីការប្រើប្រាស់អាវុធគីមី ហាមឃាត់ និងភ្នាក់ងារគីមី មិនសម្លាប់ ដែលលោកបាននិយាយថា ទទួលបានពីសហរដ្ឋអាមេរិក។

" "

លោក Kirillov បានអះអាងថាអ៊ុយក្រែន បានថែមទាំងប្រើ យន្តហោះគ្មានមនុស្សបើក ដើម្បីទម្លាក់គ្រាប់បែកឧស្ម័ន ផលិតដោយសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៨ធ្នូឆ្នាំ ២០២៣ដែលមានសមាសធាតុ CS ដែលជាសារធាតុគីមី ដែលត្រូវបានចាត់ថ្នាក់ ជាឧបករណ៍គ្រប់គ្រងកុប្បកម្ម ដែលធ្វើឱ្យរលាកភ្នែក និងរលាកផ្លូវដង្ហើម ផ្នែកខាងលើ ហើយអាចបណ្តាលឱ្យរលាកស្បែក ពិបាកផ្លូវដង្ហើមនិងការគាំងបេះដូងនៅជាដើម៕

" "

ប្រែសម្រួល៖ស៊ុនលី

To Top