តៃប៉ិ៖ នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីរដ្ឋាភិបាលមួយរូបបានលើកឡើងថា ការឡើងជិះទូកទេសចរណ៍របស់កោះតៃវ៉ាន់ដោយឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិន នៅជិតកោះជួរមុខដ៏រសើបបានបង្កឱ្យមាន “ការភ័យខ្លាច” នៅក្នុងចំណោមពលរដ្ឋតៃវ៉ាន់ ។
កោះតៃវ៉ាន់ ដែលប្រទេសចិន អះអាងថា ជាទឹកដីរបស់ខ្លួន បើទោះបីជាកោះនេះបដិសេធក៏ដោយ ក៏មានការប្រុងប្រយ័ត្នចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងប៉េកាំង ក្នុងការបង្កើនសម្ពាធលើទីក្រុងតៃប៉ិ ក្រោយពីការបោះឆ្នោតកាលពីខែមុន ដែលលោក Lai Ching-te ជាប្រធានាធិបតី បុរសម្នាក់នេះបានចាត់ទុកក្រុងប៉េកាំងថា ជាអ្នកបំផ្លាញដ៏គ្រោះថ្នាក់បំផុត ។
ប្រទេសចិន បានប្រកាសកាលពីថ្ងៃអាទិត្យថា ឆ្មាំឆ្នេរសមុទ្ររបស់ខ្លួននឹងចាប់ផ្តើមធ្វើការល្បាតជាប្រចាំ និងបង្កើតសកម្មភាពអនុវត្តច្បាប់នៅជុំវិញកោះ Kinmen ដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ បន្ទាប់ពីការស្លាប់របស់ជនជាតិចិន ចំនួន២នាក់ដែលភៀសខ្លួនចេញពីឆ្មាំឆ្នេរសមុទ្រកោះតៃវ៉ាន់ ហើយបានចូលទៅក្នុងដែនទឹកដែលនៅជិតកោះ Kinmen ។
ឆ្មាំសមុទ្ររបស់កោះតៃវ៉ាន់បានឲ្យដឹងថា មន្ត្រីឆ្មាំឆ្នេរសមុទ្រចិន ចំនួន៦នាក់កាលពីថ្ងៃចន្ទបានឡើងជិះលើទូកទេសចរណ៍តៃវ៉ាន់ដែលផ្ទុកសមាជិកនាវិក១១នាក់ និងអ្នកដំណើរចំនួន២៣នាក់ដើម្បីពិនិត្យមើលផែនការផ្លូវ វិញ្ញាបនបត្រ និងអាជ្ញាប័ណ្ណនាវិក ដោយចាកចេញទៅវិញនៅប្រហែលកន្លះម៉ោងក្រោយ ។
លោក Kuan Bi-ling ប្រធានក្រុមប្រឹក្សាកិច្ចការសមុទ្រកោះតៃវ៉ាន់ បានប្រាប់ដល់អ្នកយកព័ត៌មាននៅក្រៅសភាថា “យើងគិតថា រឿងនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ពលរដ្ឋរបស់យើង និងបង្កឱ្យមានការភ័យខ្លាចដល់ពលរដ្ឋនៅទីក្រុងតៃប៉ិ នៅថ្ងៃអង្គារនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា