សេអ៊ូល៖ នៅថ្ងៃអង្គារនេះ ក្រុមគ្រូពេទ្យដែលជាសិក្ខាកាមជាង១.៦០០នាក់នៅក្នុងមន្ទីរពេទ្យធំៗរបស់ប្រទេសកូរ៉េខាងត្បូងបានធ្វើបាតុកម្មដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការទទួលយនិស្សិតបន្ថែមទៀតទៅសាលាពេទ្យ ដែលបង្កឱ្យមានការភ័យខ្លាចនៃការពន្យារពេលដល់ប្រតិបត្តិការវះកាត់ និងការព្យាបាលអ្នកជំងឺ ។
រដ្ឋាភិបាលចង់ជំរុញឲ្យមានការចូលរៀននៅសាលាវេជ្ជសាស្ត្រចំនួន២.០០០នាក់ពីឆ្នាំសិក្សា២០២៥ធៀបនឹងតួលេខប្រចាំឆ្នាំបច្ចុប្បន្នប្រហែល៣.០០០នាក់ ហើយនៅទីបំផុតបន្ថែម១០.០០០នាក់បន្ថែមទៀតនៅឆ្នាំ២០៣៥ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅក្នុងការតវ៉ានេះដែរ គ្រូពេទ្យប្រហែល៦.៤០០នាក់ក្នុងចំណោម១៣.០០០នាក់នៅមន្ទីរពេទ្យធំៗបានធ្វើការលាលែងពីមុខតំណែង ហើយប្រហែល១.៦៣០នាក់ក្នុងចំណោមពួកគេបានចាកចេញនៅម៉ោង១១ យប់ថ្ងៃចន្ទ ។
លោក Yoon Suk Yeol បានប្រាប់ដល់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ការបន្ថែមកន្លែងសាលាពេទ្យគឺជាគន្លឹះក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការថែទាំសុខភាពជាមូលដ្ឋាននៅតំបន់ដាច់ស្រយាល និងការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបៗ ។
លោកបានថ្លែងទៀតថា “វាជាកិច្ចការនៃពេលវេលាដែលមិនអាចពន្យារបានទៀតនោះទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា