ព័ត៌មានអន្តរជាតិ

អឺរ៉ុប សម្រេចបន្ត ដាក់ទណ្ឌកម្មប្រឆាំង នឹងប្រទេសរុស្សី

AFP

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT សហភាពអឺរ៉ុប បានបន្តដាក់ទណ្ឌកម្មប្រឆាំង នឹងរុស្ស៊ីពាក់ព័ន្ធ នឹងជម្លោះនៅអ៊ុយក្រែន រយៈពេលមួយឆ្នាំទៀត នេះបើយោងតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាអឺរ៉ុប ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃចន្ទ។

បើមិនមានអ្វីប្រែប្រួលទេនោះ ការរឹតត្បិតនេះនឹងត្រូវបន្តជាថ្មីទៀត នៅខែកុម្ភៈ ឆ្នាំ ២០២៥ខាងមុខហើយដរាបណា សកម្មភាពខុសច្បាប់របស់សហព័ន្ធរុស្ស៊ី នៅតែបន្តបំពានលើការហាមឃាត់ លើការប្រើប្រាស់កម្លាំង ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរ នៃច្បាប់អន្តរជាតិ វាជាការសមស្របក្នុងការថែរក្សា ជាធរមាននូវរាល់វិធានការ ដែលសហភាពបានដាក់ នាពេលបច្ចុប្បន្ន និងចាត់វិធានការបន្ថែម ។

រដ្ឋាភិបាលទីក្រុងប្រ៊ូសែល បានដាក់ការរឹតបន្តឹងចំនួន១២ជុំ លើប្រទេសរុស្ស៊ីចាប់ តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២ហើយប ច្ចុប្បន្នកំពុងបញ្ចប់កញ្ចប់មួយផ្សេងទៀត។

គួរឲ្យដឹងដែរថាការដាក់កំហិត ដែលមានស្រាប់បានកំណត់គោលដៅ លើវិស័យដ៏ធំទូលាយមួយរួចហើយ ហើយរួមមានការហ៊ុមព័ទ្ធពាណិជ្ជកម្ម ការហាមឃាត់ការធ្វើដំណើរ និងការដាក់ទណ្ឌកម្មបុគ្គល ប្រឆាំងនឹងពាណិជ្ជករ និងមន្ត្រីសាធារណៈរបស់រុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top