ព័ត៌មានអន្តរជាតិ

រុស្សី ដាក់បញ្ជូលសមាជិកសភអាមេរិក ម្នាក់ទៀតចូលក្នុងបញ្ជីភេវរករ

AFP

បរទេស៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសរុស្សីបានរាយការណ៍កាលពីថ្ងៃអង្គារថា សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ Lindsey Graham ដែលបានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកចាត់តាំងប្រទេសរុស្ស៊ីជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្មកាលពីសប្តាហ៍មុន ត្រូវបានបញ្ចូលទៅក្នុងបញ្ជីក្រុមជ្រុលនិយម និងភេរវកររបស់ទីក្រុងម៉ូស្គូ។

លោកGraham ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីលេខរៀងទី៣៩៦៧ នេះបើយោងតាមសេវាត្រួតពិនិត្យហិរញ្ញវត្ថុសហព័ន្ធ ដែលជាទីភ្នាក់ ងាររុស្ស៊ី ដែលទទួលខុសត្រូវលើបញ្ជីហើយ មូលដ្ឋានទិន្នន័យមិនលើកឡើងពីហេតុផលជាក់លាក់ថាហេតុអ្វីបានជាអង្គភាព ឬបុគ្គលត្រូវបានរួមបញ្ចូលផងដែរ។

ការ​លើក​ឡើង​របស់ លោក Graham បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ឆ្លើយ​តប​នឹង​ព័ត៌មាន​អំពី​ការ​ស្លាប់​របស់​ឥស្សរជន​ប្រឆាំង​រុស្ស៊ី Alexey Navalnyថ្លែងទៅកាន់កម្មវិធី CBS Face the Nation សមាជិកសភាបានស្នើឱ្យមានការចាត់តាំងជាមធ្យោបាយធ្វើឱ្យជនជាតិរុស្សី ក្នុងការទទួលខុសត្រូវទៅលើការស្លាប់របស់លោក Navalny។

គួរឲ្យដឹងដែរថាសេវាពន្ធនាគាររុស្ស៊ីបានរាយការណ៍ថាអ្នកទោសលោក Nvavlny ដែលកំពុងជាប់ពន្ធនាគារសម្រាប់ការកាត់ទោសព្រហ្មទណ្ឌដាច់ដោយឡែក មួយចំនួនបានដួលបន្ទាប់ពីការដើរជា ប្រចាំក្នុងអំឡុងពេលថ្ងៃហើយសេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញ ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​បាន​និយាយ​ថា ការ​ព្យាយាម​របស់​ក្រុម​គ្រូពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​របស់​គាត់​ដែរប៉ុន្តែមិនទទួលបានលទ្ធផលឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top