បរទេស ៖ យោងតាមការចេញ ផ្សាយរបស់កាសែតក្នុង ស្រុកEuractiv បានរាយការណ៍ កាលពីថ្ងៃអង្គារថា ការសន្យារបស់រដ្ឋាភិបាល ប៊ុលហ្គារី ក្នុងការប្រគល់រថពាសដែក BTR-60 ដែលជាអាវុធសល់ពីសម័យ សូវៀត ចំនួន១០០គ្រឿង ទៅឱ្យអ៊ុយក្រែន កំពុងប្រឈមនឹងការពន្យារពេល លើសំណើសម្រាប់អង្គការណាតូ ដើម្បីទូទាត់ថ្លៃដឹកជញ្ជូន ។
សភាប៊ុលហ្គារី បានអនុញ្ញាតឱ្យចាប់ផ្តើមដឹកជញ្ជូន យានជំនិះទាំងនេះ កាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីបានយកឈ្នះលើវេតូរបស់ប្រធានាធិបតី។ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិ Toodor Tagarev បាននិយាយថា លោកកំពុងធ្វើការជាមួយនាយកដ្ឋាន រដ្ឋាភិបាលផ្សេងទៀត និងដៃគូបរទេស ដើម្បីបញ្ជូនបុគ្គលិក ដឹកជញ្ជូននៅក្នុងខែក្រោយ ។
ទោះបីជាយ៉ាងណាក្តីលោក Tagrarev បានសរសេរលើបណ្តាញសង្គមថា៖វាជាប្រតិបត្តិការដ៏ស្មុគស្មាញហើយ យើងកំពុងបន្តពិភាក្សាអំពីរថភ្លើងធំៗដែលកំពុងត្រូវបានយាមកាមទាំងនោះ។
គួរឲ្យដឹងដែរថាកាលពីដើមខែកុម្ភៈលោក Tagarev បានបង្ហាញការផ្ទុករថយន្ត BTR-60 នៅលើវេទិកាដឹកជញ្ជូនតាមផ្លូវគោក ដោយនិយាយថា ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ កំពុងប្រមូលរថយន្ត នៅទូទាំងប្រទេសហើយ គាត់បាននិយាយនៅក្នុងការអាប់ដេត ចុងក្រោយរបស់គាត់ថា ដំណើរការនោះចំណាយពេលបីសប្តាហ៍ ៕
ប្រែសម្រួល៖ស៊ុនលី