ព័ត៌មានអន្តរជាតិ

អ្នកកាសែតអាមេរិកថា អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ស៊ីថ្លៃសម្ភាសន៍ម្តង ១លានដុល្លារ

រូបភាពពី៖​ AFP

បរទេស៖ អ្នកកាសែតជនជាតិអាមេរិក គឺលោក Tucker Carlson បាននិយាយថា អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នឹងយល់ព្រមក្នុងការសម្ភាសន៍ ប្រសិនបើលោកទទួលបានថ្លៃសេវា ១លានដុល្លារ។ លោក Tucker Carlson បានធ្វើការអះអាងនេះបន្ទាប់ពីបទសម្ភាសន៍ដ៏ល្បីជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់ស្ថាបនិកទូរទស្សន៍ Blaze TV លោក Glenn Beck សម្រាប់បទសម្ភាសន៍ដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារ លោក Carlson បានលើកឡើងភាពខុសគ្នានៃបទពិសោធន៍របស់លោកដែលសម្ភាសជាមួយលោកពូទីន ប្រធានាធិបតីរុស្ស៊ី ជាមួយនឹងការព្យាយាមសម្ភាសន៍ជាមួយ Boris Johnson ដែលបានរិះគន់អតីតពិធីករ Fox ថា ជា “ឧបករណ៍របស់វិមានក្រឹមឡាំង” បន្ទាប់ពីការពិភាក្សាដ៏យូររបស់លោក Carlson ជាមួយ ប្រធានាធិបតីរុស្ស៊ីកាលពីដើមខែនេះ។

លោក Carlson បាននិយាយថា “ដូច្នេះខ្ញុំបានបញ្ចប់នៅទីក្រុងមូស្គូ ខ្ញុំកំពុងរង់ចាំធ្វើបទសម្ភាសន៍នេះ វាចេញមកថាយើងកំពុងធ្វើវា ហើយខ្ញុំត្រូវបានបដិសេធភ្លាមៗដោយបុរសម្នាក់នេះហៅថា Boris Johnson” ។ “ដូច្នេះខ្ញុំបានដាក់សំណើសុំកិច្ចសម្ភាសន៍ជាមួយលោក Johnson ព្រោះគាត់តែងតែបរិហារខ្ញុំ”។

ដោយសង្ឃឹមថា លោក Johnson នឹង “ពន្យល់ពីជំហររបស់គាត់ចំពោះអ៊ុយក្រែន” លោក Carlson បាននិយាយថា ភ្លាមៗនោះគាត់បានលឺពីបុគ្គលិករបស់លោក Johnson ដែលបានបង្ហើបថា អតីតនាយករដ្ឋមន្ត្រីនឹងយល់ព្រមចំពោះការសម្ភាសន៍នេះ ប៉ុន្តែមានតែលក្ខខណ្ឌមួយប៉ុណ្ណោះ។

លោក Carlson បន្ថែមថា ជាចុងក្រោយ ទីប្រឹក្សាម្នាក់បានត្រលប់មកខ្ញុំវិញ ហើយនិយាយថា ‘គាត់នឹងនិយាយជាមួយអ្នក ប៉ុន្តែវានឹងត្រូវចំណាយ១លានដុល្លារ។’ គាត់ចង់បានមួយលានដុល្លារអាមេរិក មាស ឬ លុយ bitcoin – ដែលវាទើបតែកើតឡើងកាលពីម្សិលមិញ ឬពីរថ្ងៃមុន! ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top