ព័ត៌មានអន្តរជាតិ

Update៖ ប៉ូលិសតួកគី ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងក្រុម IS ចំនួន៤៧នាក់

Xinhua

អង់ការ៉ា៖ នៅថ្ងៃពុធនេះ លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប៉ូលិសតួកគី បានឃាត់ខ្លួនជនសង្ស័យ តិចបំផុត៤៧នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋឥស្លាម (IS)នៅទូទាំង៥ខេត្ត ។

លោក បានលើកឡើងនៅលើបណ្តាញសង្គម X ថាយ៉ាងដូច្នេះ ជនសង្ស័យទាំងអស់នេះ ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងធំៗ របស់ប្រទេស ដែលរួមមាន អ៊ីស្តង់ប៊ុល រដ្ឋធានីអង់ការ៉ា និងរួមទាំងខេត្តមួយចំនួន គឺខេត្ត Kirikkale, Adana និងខេត្ត Bursa ។ លោកមិនបានបញ្ជាក់អំពីវេលាជាក់លាក់ នៃការធ្វើប្រតិបត្តិការនេះនោះទេ ។
គាត់បានថ្លែងទៀតថា សរុបទៅមានជនសង្ស័យចំនួន១.១៦២នាក់ ដែលបានអនុវត្តន៍ប្រឆាំងនឹង ក្រុមរដ្ឋឥស្លាមកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំមុន ហើយក្នុងអំឡុងពេលនោះដែរ សរុបមានជនសង្ស័យចំនួន២.៤០២នាក់ ត្រូវបានចាប់ខ្លួន ។

រដ្ឋាភិបាលតួកគី បានកំណត់គោលដៅទៅលើក្រុម IS ដែលជាអង្គការក្រុមភេរវករ មួយនៅក្នុងឆ្នាំ២០១៣ និងបានស្តីបន្ទោសដល់ក្រុមនេះ ដែលបានបង្កឲ្យមានអ្នកស្លាប់ជាច្រើននាក់ នៅក្នុងការវាយប្រហារជាច្រើននៅក្នុងប្រទេស ចាប់តាំងពី ឆ្នាំ២០១៥ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top