បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃពុធថាគោលបំណងនៃវេទិកា G20 គឺដើម្បីពិភាក្សាអំពីបញ្ហានៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចពិភពលោក ហើយមិនគួរប្រើជាវេទិកាសម្រាប់ពង្រីកការខ្វែងគំនិតគ្នាខាងភូមិសាស្ត្រនយោបាយនោះទេ។
កិច្ចប្រជុំកំពូលអន្តររដ្ឋាភិបាលដែលបានចាប់ផ្តើមនៅថ្ងៃពុធនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលនឹងដើរតួជាសមាជធំដំបូងនៃរដ្ឋមន្ត្រីការបរទេសសំខាន់ៗនៅឆ្នាំនេះ។
គេហទំព័រ G20 ប្រទេសប្រេស៊ីលបានរាយប្រធានបទជាច្រើនដែលត្រូវពិភាក្សា រួមទាំង ស្ថានភាពនៅមជ្ឈិមបូព៌ា និងការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែនដែលវា ស្ថានភាពកំពុងនាំឱ្យមានការព្រួយបារម្ភជាអន្តរជាតិ ជុំវិញវិបត្តិមនុស្សធម៌ និងផលវិបាកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៃជម្លោះទៀតផង។
ទោះជាយ៉ាងណាក៏ដោយ យោងតាមក្រសួងការបរទេសរបស់ទីក្រុងប៉េកាំង ដែលបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន គឺលោកស្រី Mao Ning ប្រធានបទបែបនេះមិនមានបំណងចង់ស្ថិតនៅក្នុងការបញ្ជូនរបស់ G20 នោះទេ៕
ប្រែសម្រួល៖ស៊ុនលី