តូក្យូ៖ សមាជិកសភាបានឲ្យដឹងថា សវនាការសភាក្នុងប្រទេសជប៉ុន នឹងស៊ើបអង្កេតរឿងអាស្រូវថវិកានយោបាយ ដែលបានធ្វើឱ្យគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច នឹងត្រូវធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃពុធនេះ ដោយមានសមាជិកសភា LDP សំខាន់ៗចំនួន ៥នាក់បានយល់ព្រមចូលរួម។
សមាជិកសភាបានឲ្យដឹងថា ជំរុំកាន់អំណាច និងបក្សប្រឆាំងនឹងសម្រេចជាផ្លូវការនៅថ្ងៃចន្ទ អំពីទម្រង់នៃកិច្ចប្រជុំគណៈកម្មាធិការក្រមសីលធម៌នយោបាយ ដូចជាថាតើពួកគេគួរតែបើកចំហចំពោះសមាជិកសភា និងប្រព័ន្ធផ្សព្វផ្សាយដែរឬទេ។
គណបក្ស LDP ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ចំពេលមានការចោទប្រកាន់ថា បក្សពួកចំនួន៣ រួមទាំងក្រុមមួយដែលលោកបានដឹកនាំរហូតដល់ខែធ្នូ បានធ្វេសប្រហែសក្នុងការរាយការណ៍ពីផ្នែកនៃប្រាក់ចំណូលរបស់ពួកគេពីគណបក្សរៃអង្គាសប្រាក់ និងបង្កើតមូលនិធិដ៏ច្របូកច្របល់។
កាលពីដើមសប្តាហ៍នេះ LDP បានប្រកាសអំពីការចូលរួមរបស់សមាជិកសភាជាន់ខ្ពស់ពីររូបគឺលោក Ryu Shionoya មេដឹកនាំពិតប្រាកដនៃបក្សពួកដ៏ធំបំផុត ដែលធ្លាប់ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ស៊ិនហ្សូ អាបេ និងលោក Ryota Takeda សមាជិកជាន់ខ្ពស់នៃក្រុមផ្ទៃក្នុងផ្សេងទៀត។
ប៉ុន្តែសំណើនេះបានជំរុញឲ្យមានប្រតិកម្មពីប្លុកប្រឆាំងដែលទាមទារឲ្យមានការចូលរួមពីសមាជិកសភា LDP បន្ថែមទៀត។ ក្រោយមក គណបក្សកាន់អំណាចបានឲ្យដឹងថា សមាជិកជាន់ខ្ពស់បីរូបបន្ថែមទៀតនៃបក្សធំបំផុតរបស់ខ្លួននឹងចូលរួមសម័យប្រជុំក្រុមប្រឹក្សាសភាតំណាងរាស្រ្ត៕ ប្រែសម្រួល ឈូក បូរ៉ា