ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់មនុស្ស ១៧នាក់ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលតំបន់ហ្គាហ្សា

Xinhua

ហ្គាហ្សា៖ ប្រភពវេជ្ជសាស្ត្រក្នុងតំបន់ បានប្រាប់ស៊ីនហួរនៅថ្ងៃពុធនេះថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៧ នាក់បានស្លាប់ និងជាង ៣៤ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅក្នុងជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។

ប្រភព​បាន​បន្ថែម​ថា ការ​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត ហើយ​អ្នក​រង​របួស​រួម​មាន​ស្ត្រី និង​កុមារ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រភពបានបន្ថែមថា ជនរងគ្រោះដែលជាសះស្បើយទាំងអស់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Al-Aqsa Martyrs ក្នុងទីក្រុង Deir el-Balah ។

សាក្សីដែលបានឃើញផ្ទាល់ភ្នែក បានប្រាប់កាសែតស៊ិនហួ ថាយន្តហោះចម្បាំងអ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅកាន់ផ្ទះ ដែលផ្តល់ជម្រកដល់គ្រួសារ ដែលផ្លាស់ទីលំនៅជាច្រើន។

ការ​បំផ្ទុះ​ដ៏​ធំ​នេះ​បាន​ធ្វើ​ឲ្យ​អគារ​នេះ​ដួលរលំ និង​បាន​បង្ក​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​ផ្ទះ​ជិតខាង​នៅ​ភាគ​ខាងលិច​នៃ​ជំរំ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top