ព័ត៌មានអន្តរជាតិ

បេសកជនចិន៖ បទ​ឈប់​បាញ់​ជា​បន្ទាន់​ នៅ​តំបន់ហ្គាហ្សា គឺ​ជា​ការ​ចាំបាច់

រូបភាពពី៖​ XINHUA

ប៉េកាំង៖ បេសកជនចិន បានឲ្យដឹងថា បទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា គឺជាការចាំបាច់ ហើយខ្លឹមសារនៃសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ គឺដើម្បីសម្រេចបានបទឈប់បាញ់ភ្លាមៗ។

វេតូរបស់សហរដ្ឋអាមេរិកនៃដំណោះស្រាយដែលព្រាងដោយអាល់ហ្សេរីកាលពីថ្ងៃអង្គារមានន័យថាក្រុមប្រឹក្សាសន្តិសុខ បានខកខានឱកាសមួយផ្សេងទៀត ដើម្បីជំរុញឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ 

ការបន្ត​នៃ​ជម្លោះ​សូម្បីតែ​មួយថ្ងៃ​ទៀត​នឹង​ធ្វើឱ្យ​ជនស៊ីវិល​ស្លាប់​និង​របួស​កាន់តែ​ច្រើន ហើយ​នាំឱ្យ​មាន​មហន្តរាយ​កាន់តែ​ខ្លាំង។  លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា បទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា គឺជាការចាំបាច់ជាបន្ទាន់មួយ ដើម្បីជួយសង្គ្រោះជីវិតមនុស្សស្លូតត្រង់ និងដើម្បីការពារកុំឲ្យមានសង្រ្គាមកាន់តែធំ។

លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា “បទឈប់បាញ់ជាបន្ទាន់ គឺជាបំណងប្រាថ្នាទូទៅ ដែលបញ្ចេញដោយសហគមន៍អន្តរជាតិ និងការយល់ស្របនៃមតិភាគច្រើនលើសលប់របស់ក្រុមប្រឹក្សាសន្តិសុខ” ។

ចិន​ដឹង​ហើយ​ថា សហរដ្ឋ​អាមេរិក​បាន​រៀបចំ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​របស់​ខ្លួន។  លោក Zhang បានឲ្យដឹងថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិក នឹងបង្ហាញអាកប្បកិរិយាប្រកបដោយទំនួលខុសត្រូវ ឆ្លើយតបជាវិជ្ជមានចំពោះការអំពាវនាវអន្តរជាតិ និងគោរពការឯកភាពដែលបានបង្កើតឡើងក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខ។

លោកបានលើកឡើង “យើងត្រូវចង្អុលបង្ហាញថាខ្លឹមសារនៃសកម្មភាពណាមួយរបស់ក្រុមប្រឹក្សានេះ គឺដើម្បីសម្រេចបាននូវបទឈប់បាញ់ភ្លាមៗ។ សារណាមួយដែលផ្ញើចេញតាមរយៈសកម្មភាពរបស់យើងត្រូវតែច្បាស់លាស់ និងមិនអាចប្រកែកបាន ជាជាងនិយាយបំផ្លើស”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top