ព័ត៌មានអន្តរជាតិ

សមាជិកសភាជាន់ខ្ពស់ អ៊ុយក្រែនថា អ៊ុយក្រែន ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសង្គ្រាម ជាមួយចិន

រូបភាព៖ Afp
" "

បរទេស៖ សមាជិកសភាជាន់ខ្ពស់អ៊ុយក្រែន បាននិយាយថា ទីក្រុងគៀវត្រៀមខ្លួនជាស្រេច ដើម្បីជួយសហរដ្ឋអាមេរិក ក្នុងសង្គ្រាមប្រឆាំងនឹង សត្រូវណាមួយ មិនថាអ៊ីរ៉ង់ កូរ៉េខាងជើង ឬចិនទេ។ សមាជិកសភាជាន់ខ្ពស់អ៊ុយក្រែន បានអះអាងថា ប្រទេសរបស់លោក នឹងបង្ហាញថាជាសម្ព័ន្ធមិត្តយោធា ដ៏មានតម្លៃ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Christiane Amanpour កាលពីថ្ងៃសុក្រ លោក Aleksey Goncharenko បានប្តេជ្ញាចិត្តលើការអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ជូនជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ចំពេលមានការជាប់គាំងនៅក្នុងសភា។ លោកថា សហរដ្ឋអាមេរិកបានប្រាប់ យើងថា “យើងនឹងនៅជាមួយអ្នក ‘ដរាបណាត្រូវការ។’ ឥឡូវនេះវាដល់ពេលដែលត្រូវធ្វើតាមការសន្យា” ហើយ។

" "

លោក Goncharenko បានស្តីបន្ទោស អ្នកនយោបាយ អាមេរិក ចំពោះការផ្តោតអារម្មណ៍ខ្លាំងពេក លើការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ដែលកំពុងតែលេចធ្លាយ ដោយនិយាយថាអ៊ុយក្រែនមិនគួរជា “ជនរងគ្រោះ” នៃរឿងនេះទេ។ លោក​ក៏​បាន​អះអាង​ថា ការ​គាំទ្រ​អ៊ុយក្រែន ​បម្រើ​ផលប្រយោជន៍​របស់​ក្រុង​វ៉ាស៊ីនតោន​មិន​ថា​អ្នក​ណា​ឈ្នះ​ ការ​ប្រណាំង​ សម្រាប់​សេតវិមាន​ឡើយ។

" "

សមាជិកសភា អ៊ុយក្រែនរូបនេះ បាននិយាយថា នៅក្នុងព្រឹត្តិការណ៍ នៃសង្រ្គាមនាពេលខាងមុខ អាមេរិក “នឹងត្រូវការមនុស្សដែលនឹងឈរកៀកស្មា ជាមួយពួកគេ” ប៉ុន្តែមិនមានប្រទេសជាច្រើន ដែលមានឆន្ទៈ ក្នុងការចូលរួមគាំទ្រ សហរដ្ឋអាមេរិកនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top