ព័ត៌មានអន្តរជាតិ

អ្នកវិភាគយល់ឃើញថា ពេលវេលា សម្រាប់សន្តិភាពនៅ អ៊ុយក្រែន គឺបានមកដល់ហើយ

RT News

បរទេស ៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត របស់អង្គការណាតូ បានរារាំងកិច្ចចរចាសន្តិភាព និងអូសបន្លាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន ដោយការបដិសេធការទូត ដែលនាំឱ្យមានការបង្ហូរឈាម កាន់តែច្រើន និងបង្កើនហានិភ័យ នៃសង្គ្រាមពេញលេញ រវាងប្រទេសមហាអំណាច ដែលមានអាវុធនុយក្លេអ៊ែរ នេះបើយោងតាមការវិភាគ ដោយក្រុមអ្នកជំនាញ មកពីសារព័ត៌មានអាមេរិក Salon។

អ្នកជំនាញម្នាក់នៅ Salonដែលមានឈ្មោះថា Medea Benjamin និង Nicholas J.S. Davies បានសរសេរនៅក្នុងអត្ថបទមួយ ដែលបានបង្ហោះ កាលពីថ្ងៃអាទិត្យដោយរៀបរាប់បែបនេះថា ៖ ខណៈពេលដែលវាជាអ៊ុយក្រែន និងរុស្ស៊ីកំពុងប្រយុទ្ធគ្នា និងស្លាប់នៅក្នុងសង្រ្គាម នៃការបំផ្លាញនេះ ដោយមានជាងកន្លះលាននាក់ បានស្លាប់ វាគឺជាសហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន ដែលបានឈរនៅក្នុងផ្លូវ នៃកិច្ចចរចាសន្តិភាពរបស់ពួកគេ ។

ប្រភពដដែលបានសរសេរទៀតថា ៖ នេះជាការពិតនៃកិច្ចពិភាក្សារវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានធ្វើឡើងក្នុងខែមីនា ឆ្នាំ ២០២២ គឺមួយខែបន្ទាប់ពីការលុកលុយ របស់រុស្ស៊ី ហើយវាគឺជាការពិតនៃកិច្ចពិភាក្សា ដែលរុស្ស៊ីបានព្យាយាមផ្តួចផ្តើមគំនិត ជាមួយសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដូចជាខែមករា ឆ្នាំ២០២៤ ។

ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក ​បាន​និយាយ​ថា កិច្ចព្រមព្រៀង​សន្តិភាព​បឋម​ដែល​បាន​ចរចា​ដោយ​មន្ត្រី​រុស្ស៊ី និង​អ៊ុយក្រែន​ក្នុង​ខែ​មីនា ឆ្នាំ ២០២២ គួរតែ​បញ្ចប់​ជម្លោះ​ដោយ​ប្រកាស​ក្រុង​កៀវ​អព្យាក្រឹត​ផ្នែក​យោធា ដូចជា​អូទ្រីស ឬ​ស្វីសជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top