ព័ត៌មានអន្តរជាតិ

ស៊ូដង់​បដិសេធ​ ការ​ចោទ​ប្រកាន់​ ​របស់​អាមេរិក​ពី​ការ​រារាំង ​សិទ្ធិ​មនុស្សធម៌

Xinhua
" "

កាទូម ៖ ប្រទេសស៊ូដង់ បានបរិហារសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលចោទប្រកាន់អាជ្ញាធរស៊ូដង់ថា បានរារាំងដល់ការទទួល បានជំនួយមនុស្សធម៌ របស់ប្រជាជន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស របស់ប្រទេសស៊ូដង់បានឲ្យដឹងថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងរដ្ឋាភិបាលស៊ូដង់ ទាក់ទងនឹងជំនួយមនុស្សធម៌ និងសកម្មភាពជនស៊ីវិល គឺជា “ការចោទប្រកាន់មិនពិត” ។

" "

ប្រភពបានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលស៊ូដង់ ចំពោះសេចក្តីប្រកាស Jeddah នៃការប្តេជ្ញាចិត្ត ដើម្បីការពារជនស៊ីវិល ដែលបានចុះហត្ថលេខានៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

" "

ក្រសួងបានបន្ថែមថា សេចក្តីថ្លែងការណ៍ របស់សហរដ្ឋអាមេរិក បានជៀសវាងការចេញការថ្កោលទោសយ៉ាងច្បាស់លាស់ ច្បាស់លាស់ និងផ្តាច់មុខនៃកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF)។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍ សហរដ្ឋអាមេរិក បានថ្កោលទោសការរាំងស្ទះដល់ការទទួលបានជំនួយ មនុស្សធម៌នៅក្នុងប្រទេសស៊ូដង់ ដោយអំពាវនាវឱ្យ SAF និង RSF អនុញ្ញាតជាបន្ទាន់នូវការផ្តល់ជំនួយ មនុស្សធម៌ដោយមិនមានការរារាំង ដល់គ្រប់ផ្នែកទាំងអស់នៃប្រទេសស៊ូដង់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top