ព័ត៌មានអន្តរជាតិ

ឥណ្ឌា សម្លឹងឃើញឃ្លាំងកាំភ្លើងធំឥណ្ឌា ដើម្បីយកទៅជួយដល់ យោធាអ៊ុយក្រែន

រូបភាព៖ Afp
" "

បរទេស៖ កាសែតDer Spiegel បានអះអាងថា ប្រទេសអាល្លឺម៉ង់កំពុងពិចារណា ខិតទៅរកប្រទេសឥណ្ឌា និងប្រទេសអារ៉ាប់ ដើម្បីស្វែងរកប្រភពកាំភ្លើងធំបន្ថែម សម្រាប់អ៊ុយក្រែន។

ប្រព័ន្ធផ្សព្វផ្សាយ ដដែលនេះក៏សរសេរដែរថា កាលពីពេលថ្មីៗនេះ ប្រធានចារកម្មលោកខាងលិចបានព្រមានថា ការការពាររបស់ទីក្រុងគៀវ អាចដួលរលំបាន លុះត្រាតែកង្វះគ្រាប់រំសេវ ត្រូវបានដោះស្រាយ ឱ្យបានឆាប់រហ័ស។

" "

សហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយធំបំផុត របស់អ៊ុយក្រែន មិនបានផ្តល់ជំនួយផ្នែកការពារណាមួយ ក្នុងរយៈពេលជាងមួយខែនេះទេ ដោយសារសភាបានបរាជ័យ ក្នុងការផ្តល់ភ្លើងខៀវ ដល់ការបែងចែកជំនួយថ្មី ហើយ ចាប់តាំងពីរដូវស្លឹកឈើជ្រុះ ឆ្នាំមុន សមាជិកសភា មកពីគណបក្សសាធារណរដ្ឋ បាននឹងកំពុងរារាំង ការអនុម័តជំនួយបរទេស របស់ប្រធានាធិបតី Joe Biden ដែលគិតគូរពីជំនួយយោធា ចំនួន៦០ពាន់លានដុល្លារ សម្រាប់ទីក្រុងគៀវផងដែរ។

" "

គួរឲ្យដឹងដែរថាសមាជិកសភាទទូចថា ពួកគេនឹងព្រងើយកន្តើយ ប្រសិនបើសេតវិមានយល់ព្រមរឹតបន្តឹងការគ្រប់គ្រងព្រំដែនរបស់សហរដ្ឋអាមេរិក និងចាត់វិធានការដើម្បីទប់ស្កាត់លំហូរនៃជនចំណាកស្រុកខុសច្បាប់ពីម៉ិកស៊ិក៕

ប្រែសម្រួល៖ស៊ុនលី

To Top