បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើ ក្រឹត្យមួយ រៀបចំរចនាសម្ព័ន្ធយោធា របស់ប្រទេសឡើងវិញ ។
ប្រភពដដែល បានសរសេរទៀតថា ក្រឹត្យនេះបង្កើតឡើងវិញ នូវសង្កាត់យោធា នៅទីក្រុងមូស្គូ និង ការគ្រប់គ្រងដែលបាន បាត់បង់ជាយូរមកហើយ ក៏ដូចជាការបញ្ចូលតំបន់ ទាំងបួនរបស់រុស្ស៊ី ដែលពីមុន ធ្លាប់ជាអ៊ុយក្រែន ទៅក្នុងស្រុកយោធា ភាគខាងត្បូង ។
ក្រឹត្យនេះលុបចោលស្រុក យោធាខាងលិច និងទីបញ្ជាការ យុទ្ធសាស្ត្ររួម កងនាវាខាងជើង ដែលសំដៅជាទូទៅថា ជាស្រុកយោធាខាងជើង ឬកងទ័ពអាកទិក។
ស្រុកយោធាខាងលិច ដែលមានទីស្នាក់ការ នៅ St. Petersburg ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១០ កំឡុងពេលការរួមបញ្ចូលគ្នានៃស្រុក Moscow និង Leningradដោយកងទ័ពអាក់ទិក បានក្លាយទៅជាអង្គភាព ដាច់ដោយឡែកមួយ នៅក្នុងឆ្នាំ ២០១៤ ៕
ប្រែសម្រួល៖ស៊ុនលី
