បរទេស៖ ក្រុមហ៊ុនផលិតយន្តហោះ Airbus បានចេញការសុំទោស ជាសាធារណៈ បន្ទាប់ពីខ្លួនបានចោទប្រកាន់ថា ក្រុមហ៊ុនបានរារាំងពលរដ្ឋចិន និងរុស្ស៊ី ពីការឡើងយន្តហោះដឹកជញ្ជូន យោធា A400M របស់ខ្លួនក្នុងអំឡុង ពេលព្រឹត្តិការណ៍សាធារណៈមួយដែលធ្វើឡើងជាផ្នែកមួយ នៃកម្មវិធី Singapore Airshow ឆ្នាំ 2024 កាលពីថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ភ្ញៀវជនជាតិចិនជាច្រើននាក់ នៅឯការតាំងពិព័រណ៍ពាណិជ្ជកម្ម បានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយត្អូញត្អែរថា ពួកគេត្រូវបានរារាំង ដោយបុគ្គលិកយោធាអាល្លឺម៉ង់មិនឱ្យឡើងយន្តហោះ Airbus ដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាស អាល្លឺម៉ង់ក្នុងអំឡុង ពេលពិព័រណ៍យន្តហោះ។
ក្នុងវីដេអូបង្ហោះដោយអ្នកចូលរួមជនជាតិចិនម្នាក់ គឺ ស្ត្រីនៅច្រកចូលយន្តហោះ A400M បានប្រាប់គាត់ថា ពួកគេត្រូវពិនិត្យសញ្ជាតិរបស់គាត់ “ព្រោះវាជាយន្តហោះអាល្លឺម៉ង់” ។ ស្រ្តីរូបនោះបានរាយការណ៍ថា “ជនជាតិចិននិងរុស្ស៊ី គឺមិនត្រូវបានអនុញ្ញាតឱ្យឡើងយន្តហោះទេ” ។ ចំណែក សារព័ត៌មាន Global Times បានផ្សាយថា ភ្ញៀវដដែលបានអះអាងថា បានថតបុគ្គលិកអាល្លឺម៉ង់ ដែល “ដេញគាត់” ចេញ បន្ទាប់ពីដឹងថាគាត់ជាជនជាតិចិន។
អ្នកសរសេរប្លុកទីពីរបាននិយាយថា ជនជាតិអាឡឺម៉ង់ បានវាយប្រហារលើរាងកាយរបស់គាត់ ដែលនាំឱ្យគាត់ដាក់ពាក្យ បណ្តឹងជាផ្លូវការជាមួយអ្នករៀបចំកម្មវិធី Singapore Air Show ដោយអះអាងថា “ការរើសអើងប្រឆាំងនឹងប្រជាជនចិន” ។ ភ្ញៀវជនជាតិចិនត្រូវបានគេរាយការណ៍ថា បានអនុញ្ញាតឱ្យឡើង យន្តហោះយោធារបស់ប្រទេសផ្សេងៗ។
ខណៈពេលដែលក្រុមហ៊ុន Airbus មិនបានដោះស្រាយឱ្យបានច្បាស់លាស់ថាតើពលរដ្ឋរុស្ស៊ីត្រូវបានដកចេញផងដែរ ដូចដែលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ សង្គមមួយចំនួនបានចោទប្រកាន់នោះ ដោយក្រុមហ៊ុនបានទទួលស្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទស្សនាមួយចំនួនបាន “លើកសំណួរអំពីការចូល” ទៅកាន់យន្តហោះរបស់ខ្លួន ហើយបានអះអាងថា ខ្លួនបាន “ទំនាក់ទំនង និងសម្របសម្រួលភ្លាមៗ ជាមួយអតិថិជន និងក្រុម Airbus របស់យើងនៅក្នុងកម្មវិធី ដើម្បីធានាថាយន្តហោះនេះ បើកចំហ សម្រាប់អ្នកទស្សនាទាំងអស់” សម្រាប់ព្រឹត្តិការណ៍ ដែលនៅសល់៕
ប្រែសម្រួលៈ ណៃ តុលា