ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន សង្ស័យថា សមាជិក នៃបញ្ជាការដ្ឋាន ជាន់ខ្ពស់របស់លោក អាចធ្វើឱ្យលេចធ្លាយ ព័ត៌មានទៅកាន់រុស្ស៊ី

AFP

បរទេស៖ លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky សង្ស័យថា សមាជិកនៃបញ្ជាការដ្ឋាន ជាន់ខ្ពស់របស់លោក និងដៃគូអន្តរជាតិ អាចធ្វើឱ្យលេចធ្លាយព័ត៌មាន ទៅកាន់ប្រទេសរុស្ស៊ី។ លោកបាននិយាយតាម ទូរទស្សន៍អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការ ​សង្ស័យនេះកើតឡើង ចំពេលដែលស្ថានភាពសមរភូមិ កាន់តែអាក្រក់ សម្រាប់ទីក្រុងគៀវ និងការខ្វះខាតគ្រាប់រំសេវ ដែលកើតឡើង ដោយការថយចុះជំនួយ យោធាពីអ្នកឧបត្ថម្ភអន្តរជាតិ។

បន្ទាប់ពីការបរាជ័យនៃការ វាយលុកឆ្នាំ២០២៣ ដែលរំពឹងទុកយ៉ាងខ្លាំងរបស់អ៊ុយក្រែន, កងកម្លាំងរុស្ស៊ីបានចាប់ផ្តើម ដំណើរការទៅមុខ។ កាលពីសប្តាហ៍មុន រុស្ស៊ីបានដណ្តើម យកទីក្រុង Avdeevka ដែលត្រូវបានពង្រឹងយ៉ាងខ្លាំង ដោយទីក្រុងគៀវ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វា​ត្រូវ​បាន​ទាហាន​អ៊ុយក្រែន ​ប្រើ​យ៉ាង​ទូលំទូលាយ​ដើម្បី​បាញ់​ផ្លោង​នៅ​ក្បែរ​ទីក្រុង Donetsk រដ្ឋធានី​នៃ​សាធារណរដ្ឋ​ប្រជាមានិត Donetsk របស់​រុស្ស៊ី។

លោក Zelensky បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​អាទិត្យ​ថា​ នឹង​មាន​ការ​វាយលុក​មួយ​ទៀត។ “យើងមានផែនការ, ជាផែនការច្បាស់លាស់។ លោក​បាន​បញ្ជាក់​ថា ផែនការ​ជា​ច្រើន​នឹង​ត្រូវ​បាន​រៀបចំ​ដោយ​សារ​ការ​លេច​ធ្លាយ​ព័ត៌មាន»។ លោក​បាន​បញ្ជាក់​បន្ថែម​ថា មនុស្ស​កាន់តែតិច​ដែល​បាន​ដឹង​អំពី​គម្រោង​នេះ​កាន់​តែ​ល្អ​។

លោក​បាន​អះអាង​ថា​៖ «​ផែនការ​សម្រាប់​សកម្មភាព​ប្រឆាំង​ ការ​វាយលុក​របស់​យើង​កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​ចុង​ក្រោយ​គឺ​នៅ​លើ​តុ​ក្នុង​វិមាន​ក្រឹមឡាំង​មុន​ពេល​សកម្មភាព​ ប្រឆាំង​ទាំង​នោះ​បាន​ចាប់ផ្តើម​»​។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានពន្យល់ថា ដោយសារចំនួននៃកិច្ចការ ដែលគាត់ប្រឈមមុខនឹងការបញ្ជាខ្ពស់ មនុស្សជាច្រើនត្រូវតែចូលរួម បង្កើនឱកាស សម្រាប់ការលេចធ្លាយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top