ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីកាណាដា ភ្លាត់មាត់និយាយថា រុស្ស៊ីត្រូវតែឈ្នះសង្គ្រាមនេះ

AFP

បរទេស៖ ​នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃច័ន្ទបានជំរុញឱ្យប្រទេស ជាសមាជិករបស់អង្គការ ណាតូបង្កើនការចំណាយយោធារបស់ពួកគេ និងបញ្ជូនអាវុធ និងគ្រាប់រំសេវបន្ថែមទៀតទៅកាន់អ៊ុយក្រែន ប៉ុន្តែលោកហាក់ដូចជាបានបង្ហាញ ពីជ័យជម្នះរបស់រុស្ស៊ីនៅក្នុងជម្លោះ នៅក្នុងការធ្លាក់ចុះជាក់ស្តែង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Trudeau បាននិយាយនៅក្នុងទីក្រុង Warsaw បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk និងប្រធានាធិបតី Andrzej Duda ដែលអ្នកទាំងពីរនាក់គឺជាអ្នកគាំទ្រអ៊ុយក្រែន ប៉ុន្តែជាគូប្រជែងនយោបាយនៅក្នុងស្រុក។

លោក Trudeau បានប្រាប់អ្នកយកព័ត៌មាននៅក្នុង សន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Tusk ថា “យើងដឹងថារុស្ស៊ីត្រូវតែឈ្នះសង្រ្គាមនេះ, សុំទោសអ៊ុយក្រែនត្រូវតែ ឈ្នះសង្គ្រាមនេះប្រឆាំងនឹងរុស្ស៊ី” ។

នាយករដ្ឋមន្ត្រីប៉ូឡូញបានត្អូញត្អែរថា បណ្តាប្រទេសអ្នកមានរបស់ណាតូនៅអឺរ៉ុប “មិនអាចកសាងសមត្ថភាពការពារជាតិ ដែលពិតជាលើសពីរុស្ស៊ីនោះទេ” ហើយបើយោងតាម AP នាយករដ្ឋមន្ត្រីប៉ូឡូញក៏បានជំរុញឱ្យប្លុក ដែលដឹកនាំដោយសហរដ្ឋអាមេរិកធ្វើបន្ថែមទៀត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top