បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប៉ូលីសនៅក្នុងតំបន់ Chelyabinsk នៃប្រទេសរុស្ស៊ីបានចាប់ខ្លួន Yury Antipov កាលពីថ្ងៃច័ន្ទ បន្ទាប់ពីតុលាការក្នុងតំបន់ បានរឹបអូសក្រុមហ៊ុនចំនួនបីរបស់គាត់ ។
ការចាប់ឃាត់ខ្លួនេះធ្វើឡើង ដោយសារតែការចោទប្រកាន់ថា មានភាពមិនប្រក្រតីជាមួយនឹង ការធ្វើឯកជនភាវូបនីយកម្ម របស់ពួកគេក្នុងទសវត្សរ៍ឆ្នាំ១៩៩០។លោក Antipov ត្រូវបានបញ្ចូលក្នុងបញ្ជី Forbes ចុងក្រោយបង្អស់របស់មហាសេដ្ឋីរុស្ស៊ី ។
ការចាប់ខ្លួន Antipov ត្រូវបានរាយការណ៍ជាលើកដំបូង ដោយហាងលក់ក្នុងស្រុក 74.ru ដោយដកស្រង់ប្រភព នៅក្នុងក្រុមហ៊ុនមួយរបស់គាត់គឺ Chelyabinsk electro-metallurgy combine (ChEMK) ប៉ុន្តែ ទោះបីជាយ៉ាងណាគេមិនច្បាស់ថា លោកត្រូវប្រឈមនឹងបទចោទអ្វីទេ ។
គួរឲ្យដឹងដែរថា ក្រោយការចាប់ខ្លួននេះភ្លាមAntipov និងប្រពន្ធរបស់គាត់ Lyudmila បានបញ្ចប់ការគ្រប់គ្រងក្រុមហ៊ុនផលិតដែក និងអេឡិចត្រូតដ៏ធំបំផុតរបស់រុស្ស៊ី តាមរយៈក្រុមហ៊ុនភាគហ៊ុនរួមគ្នា Etalon ៕
ប្រែសម្រួល៖ ស៊ុន លី