បរទេស៖ យោងតាមការចេញផ្សាយរបស់ សភាហុងគ្រីបានបោះឆ្នោតយ៉ាងលើសលប់ដើម្បីអនុញ្ញាតឱ្យស៊ុយអែតចូលរួមជាមួយអង្គការណាតូជិតពីរឆ្នាំបន្ទាប់ពីទីក្រុងស្តុកខមបានដាក់ពាក្យសុំចូលជាសមាជិកក្នុងប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក។
ការបោះឆ្នោតនាំមកនូវការបិទជុំចុងក្រោយនៃការពង្រីកអង្គការណាតូ ដោយស៊ុយអែតជាសមាជិកទី ៣២ របស់កតិកាសញ្ញា។ការបោះឆ្នោតបានធ្វើឡើងកាលពីថ្ងៃចន្ទ បន្ទាប់ពីនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson បានធ្វើដំណើរទៅកាន់ទីក្រុង Budapest កាលពីថ្ងៃសុក្រ ដើម្បីជួបជាមួយសមភាគីហុងគ្រី លោក Viktor Orban ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា មេដឹកនាំទាំងពីរបាននិយាយថា ពួកគេបានទុកការខ្វែងគំនិតគ្នាដោយ Orban បញ្ជាក់ថាសមាជិកភាពក្នុងអង្គការ ណាតូមានន័យថា ហុងគ្រី និងស៊ុយអែត បានត្រៀមខ្លួនដើម្បីស្លាប់សម្រាប់គ្នាទៅវិញទៅមក ។
គួរឲ្យដឹងដែរថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ ទាំងពីរបានដាក់ពាក្យចូលជាសមាជិកអង្គការណាតូក្នុងឆ្នាំ ២០២២ដោយលើកឡើងពីការគំរាមកំហែងដែលបង្កឡើងដោយរុស្ស៊ី៕ ប្រែសម្រួល៖ស៊ុនលី