វីយែន៖ សភានៃប្រទេសហុងគ្រី បានអនុម័តការដេញថ្លៃរបស់ប្រទេសស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូ ដោយដកចេញនូវឧបសគ្គចុងក្រោយ សម្រាប់ប្រទេសស្កែនឌីណាវ ដើម្បីក្លាយជាសមាជិកទី៣២ របស់សម្ព័ន្ធមិត្តយោធាឆ្លងអាត្លង់ទិកខាងជើង។
អ្នកជំនាញយោធាបានឲ្យដឹងថា ការចូលជាសមាជិករបស់ប្រទេសស៊ុយអែតមានន័យថា សមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង នឹងបិទជិតសមុទ្របាល់ទិកដ៏សំខាន់ទាំងអស់ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី ហើយត្រូវបានគេរំពឹងថា នឹងបង្កើនការរារាំងរបស់សម្ព័ន្ធភាពប្រឆាំងនឹងទីក្រុងមូស្គូ។
ប្រទេសស៊ុយអែត បានដាក់ពាក្យចូលរួមសម្ព័ន្ធភាពក្នុងខែឧសភា ឆ្នាំ២០២២ ដោយបញ្ចប់អព្យាក្រឹតភាពយោធាជាង ២០០ឆ្នាំ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំនោះ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការប្រកាសជាប្រវត្តិសាស្ត្រស្រដៀងគ្នានេះដោយហ្វាំងឡង់។
ខណៈពេលដែលហ្វាំងឡង់ បានចូលរួមជាមួយអង្គការណាតូ កាលពីខែមេសាឆ្នាំមុន ប្រទេសស៊ុយអែត ត្រូវរង់ចាំការយល់ព្រមពីប្រទេសហុងគ្រី ដែលជាសមាជិកសម្ព័ន្ធភាពតែមួយគត់ ដែលមិនបានផ្តល់ភ្លើងខៀវចំពេលមានភាពតានតឹងដែលកើតចេញពីការរិះគន់របស់រដ្ឋធានីស្ដុកខំ ជុំវិញលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងប៊ូដាពែស ។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានស្វាគមន៍ការបោះឆ្នោតរបស់ប្រទេសហុងគ្រី ក្នុងការផ្តល់សច្ចាប័នលើការចូលជាសមាជិកនេះ ដោយបានឲ្យដឹងនៅក្នុងប្រកាសមួយនៅលើបណ្ដាញ X ថាស៊ុយអែត នឹងធ្វើឱ្យសម្ព័ន្ធភាពកាន់តែរឹងមាំ និងមានសុវត្ថិភាពជាងមុន៕
ប្រែសម្រួល ឈូក បូរ៉ា