ព័ត៌មានអន្តរជាតិ

លោក Trump មានផែនការ ក្នុងការកែប្រែទម្រង់ ធ្វើការរបស់ CIA និង FBI

AFP

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT អតីតប្រធានាធិបតីអាមេរិក លោក Donald Trumpទំនងជានឹង ចាប់ផ្តើមកំណែទម្រង់ដ៏ ទូលំទូលាយទៅលើក្រុម ស៊ើបការណ៍ សម្ងាត់អាមេរិក ប្រសិនបើគាត់ ត្រូវបានជាប់ឆ្នោត ជាថ្មីក្នុងខែវិច្ឆិកា ដែលជំរុញឱ្យមានការព្រួយបារម្ភ ពីទីភ្នាក់ងារដែលធ្លាប់បានចោទប្រកាន់ គាត់ដោយគ្មានមូលដ្ឋានអំពី ទំនាក់ទំនងជាមួយរុស្ស៊ី ។

Politico បានសម្ភាសមន្ត្រីស៊ើបការណ៍ សម្ងាត់ចំនួន១៨ នាក់ រួមទាំងអតីតអ្នកតែងតាំងដោយលោក Trump ជាច្រើននាក់ ដែលក្រោយមកបានចេញមកជាអ្នករិះគន់ដោយឥតសំចៃមាត់នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយព្រមានថាការបោសសម្អាតដែលអាចកើតមានអាច ធ្វើឱ្យខូចដល់ភាពជឿជាក់នៃការស៊ើបការណ៍សម្ងាត់អាមេរិក។

អតីតមន្ត្រីស៊ើបការណ៍ សម្ងាត់ម្នាក់បាននិយាយថា៖លោក Trump មានបំណងស្វែងរកក្នុងការកែប្រែ សហគមន៍នៃក្រុមការងារស៊ើបការណ៍ សម្ងាត់ទាំងអស់របស់អាមេរិក ហើយគាត់បាន ចាប់ផ្តើមដំណើរការនោះពីមុន ហើយគាត់នឹងធ្វើវាម្តងទៀតដែល ផ្នែក​មួយ​នៃ​ដំណើរការ​នោះ គឺ​ដើម្បី​ដក​មនុស្ស​ចេញ និង​ដាក់​ទោស​៕

ប្រែសម្រួល៖ស៊ុនលី

To Top