ព័ត៌មានអន្តរជាតិ

ការបញ្ចេញទឹកវិទ្យុសកម្មហ្វូគូស៊ីម៉ា ជុំទី៤ នឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ

Kyodo

តូក្យូ៖ ប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលមានពិការភាពនឹងចាប់ផ្តើម បញ្ចេញទឹកវិទ្យុសកម្មជុំទី៤ ចូលទៅក្នុងមហាសមុទ្រនៅថ្ងៃពុធ ដែលជាការបង្ហូរចុងក្រោយ សម្រាប់ឆ្នាំសារពើពន្ធ ដែលបញ្ចប់ខែមីនា។

ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពី បណ្តុំទឹកចុងក្រោយត្រូវបានបញ្ជាក់ ដើម្បីបំពេញតាមកម្រិតវិទ្យុសកម្មនៅក្នុងស្តង់ដារ ដែលកំណត់ដោយរដ្ឋាភិបាលកណ្តាល និងក្រុមហ៊ុន Tokyo Electric Power Company Holdings Inc., TEPCO ។ ការ​បញ្ចេញ​ទឹក​សំណល់​នេះ​ បាន​ចាប់​ផ្តើម​ដំបូង​ក្នុង​ខែ​សីហា​ឆ្នាំ​មុន បើ​ទោះ​បី​ជា​មាន​ការ​ប្រឆាំង ​ពី​ប្រទេស​ដូច​ជា​ប្រទេស​ចិន​ក៏​ដោយ។

ដូចការលើកមុនចំនួន ៧,៨០០ តោននៃអង្គធាតុរាវកែច្នៃនឹងហូរចូល ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងរយៈពេលប្រហែល ១៧ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

TEPCO និងរដ្ឋាភិបាលកណ្តាល បានរក្សាការបោះចោលទឹក ដែលបានព្យាបាលរួច គឺមានសារៈសំខាន់ឆ្ពោះទៅរក ការរុះរើរោងចក្រនុយក្លេអ៊ែរ ដែលបានទទួលរងការរលាយ ឥន្ធនៈរបស់ម៉ាស៊ីនរ៉េអាក់ទ័រ បន្ទាប់ពីមានការរញ្ជួយដីដ៏មហន្តរាយ និងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ក្នុងឆ្នាំ២០១១។ ការបញ្ចេញទឹកត្រូវបានគេរំពឹងថា នឹងមានរយៈពេលប្រហែល ៣ទសវត្សរ៍៕

ប្រែសម្រួល ឈូក បូរ៉ា

To Top