ព័ត៌មានអន្តរជាតិ

បណ្តាប្រទេសណាតូ ជាច្រើនបដិសេធការលើកឡើង របស់លោក Macron ក្នុងការបញ្ជូនទ័ព ទៅអ៊ុយក្រែន

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ចក្រភពអង់គ្លេស ប៉ូឡូញ សាធារណរដ្ឋឆេក ហ្វាំងឡង់ និងស៊ុយអែត សុទ្ធតែបាននិយាយកាលពីថ្ងៃអង្គារ ប្រឆាំងនឹងការលើកឡើងរបស់ប្រធានាធិបតីបារាំង Emmanuel Macron ដែលថា ទាហានលោកខាងលិចអាចត្រូវបានដាក់ពង្រាយទៅកាន់អ៊ុយក្រែន។

ខណៈពេលដែលមិនមានការឯកភាពគ្នាអំពីការបញ្ជូនកងកម្លាំងជើងគោក លោក Macronបាននិយាយកាលពីថ្ងៃចន្ទបន្ទាប់ពីកិច្ចប្រជុំកំពូលគាំទ្រអ៊ុយក្រែននៅទីក្រុងប៉ារីសថា៖នៅក្នុងលក្ខខណ្ឌនេះ យើងមិនអាចដកចេញអ្វីទាំងអស់នៅក្នុងជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវបាននៅឡើយទេ។

ទោះបីជាយ៉ាងណាក្តីជាការឆ្លើយតបអគ្គលេខាធិការនៃប្លុកដឹកនាំដោយសហរដ្ឋអាមេរិក លោក Jens Stoltenberg បានប្រាប់ AP ជាការឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Macron ថា៖នឹងមិនមានផែនការសម្រាប់កងទ័ពប្រយុទ្ធរបស់ណាតូនៅលើដីនៅអ៊ុយក្រែនទេ។

នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak មិនបានច្រានចោលការបញ្ជូនកងទ័ពជាគោលការណ៍ទេ ប៉ុន្តែអ្នកនាំពាក្យរបស់លោកបានប្រាប់អ្នកសារព័ត៌មានថាលើសពីចំនួនបុគ្គលិកតិចតួចនៅក្នុងប្រទេសដែលគាំទ្រកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែនយើងមិនមានផែនការណាមួយដើម្បីបង្កើតឬ ការដាក់ពង្រាយទ្រង់ទ្រាយធំនៅទីនោះទេ៕ប្រែសម្រួល៖ស៊ុនលី

To Top