បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានគណៈកម្មាធិការ ស៊ើបអង្កេត រុស្ស៊ីបានអះអាងថា ការវាយប្រហារ ដ៏សាហាវនាពេលថ្មីៗនេះ របស់អ៊ុយក្រែន ទៅលើទីក្រុង Belgorod របស់រុស្ស៊ីមិនមានគោលបំណង យោធាទេ ហើយត្រូវបានរៀបចំឡើង ដើម្បីបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបានប៉ុណ្ណោះ។
កងកម្លាំងរបស់ទីក្រុងគៀវ បានកំណត់គោលដៅទីក្រុងនេះ តាំងតែពីថ្ងៃទី៣០ខែធ្នូ និងម្តងទៀតនៅថ្ងៃទី១៥ខែកុម្ភៈ ដែលបណ្តាល ឱ្យមានជនស៊ីវិលរាប់សិបនាក់រង របួសហើយ លោក Aleksandr Bastrykin បានពិភាក្សា អំពីឧបទ្ទវហេតុនេះ ជាមួយទីភ្នាក់ងារ សារព័ត៌មាន TASS កាលពីថ្ងៃពុធ ដោយបានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ របស់គាត់ ដើម្បីកំណត់អត្តសញ្ញាណ និងកាត់ទោសជនល្មើសអ៊ុយក្រែន ពីឧក្រិដ្ឋកម្មសង្គ្រាម។
លោក Bastrykin បាននិយាយថា៖ យើងគ្មានការសង្ស័យទេដែលថាយោធាអ៊ុយក្រែនកំពុងវាយប្រហារដោយចេតនាលើគោលដៅស៊ីវិល។ក្នុងករណីទាំងពីរនេះ អ្នករស់នៅដោយសន្តិភាព រួមទាំងកុមារត្រូវបានសម្លាប់។ ហើយគ្មានទីតាំងយោធានៅជិតកន្លែងដែលមានការវាយប្រហារនោះទេ។
ទោះបីជាយ៉ាងណាក្តីក្រុមមន្ត្រីអ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយលើការ វាយប្រហារទាំងពីរលើក្រុង Belgorod ទេប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនមួយ ចំនួនបានលើកឡើងថា គ្រាប់រ៉ុក្កែតកាលពីខែធ្នូ ត្រូវបានបាញ់បង្ហោះ ជាការសងសឹកចំពោះការបាញ់រ៉ូក្កែត ពីសំណាក់រុស្ស៊ីមកលើទឹកដីអ៊ុយក្រែន កាលពីថ្ងៃមុននេះមួយថ្ងៃប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី