ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ គ្មានផែនការ ក្នុងការបញ្ជូនទាហាន របស់លោកខាងលិច ចូលទៅអ៊ុយក្រែនឡើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតី អាល្លឺម៉ង់ Olaf Scholz បានទទូចថា កងទ័ពលោកខាងលិច នឹងមិនត្រូវបានដាក់ពង្រាយ ទៅកាន់អ៊ុយក្រែនទេ បន្ទាប់ពីប្រធានាធិបតីបារាំង Emmanuel Macron បានលើកឡើងថា លទ្ធភាពនេះមិនអាចបដិសេធបានទេ ។

លោក Scholzបានបញ្ជាក់ថា ៖ វាច្បាស់ណាស់ពីកិច្ចប្រជុំ នៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទថាមេដឹកនាំអឺរ៉ុបដទៃទៀត មិនមានចំណង់ក្នុងការបញ្ជូនទាហាន ទៅគាំទ្រទីក្រុងគៀវ នោះទេក្នុងស្ថានភាពនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការប្រមូលផ្តុំក្រុមគាំទ្រ របស់ទីក្រុងគៀវក្នុងរដ្ឋធានីបារាំងកាលពីថ្ងៃចន្ទ លោក Macron បាននិយាយថា៖ យើងមិនអាចដកចេញអ្វីទាំងអស់ទោះបី ជាមិនមានការឯកភាពគ្នានៅថ្ងៃនេះដើម្បីបញ្ជូន កងទ័ពនៅក្នុងលក្ខណៈផ្លូវការ ក៏ដោយទៅកាន់ អ៊ុយក្រែន។

លោក​ប្រធានាធិបតីបារាំងថែម ទាំងបាន​អះអាង​បន្ថែម​ថា ជ័យជម្នះ​ របស់​រុស្ស៊ី​ក្នុង​ជម្លោះ​នឹង ​ជា​ការ​វាយ​ប្រហារ​ដ៏​ធំ​មួយ​សម្រាប់​សន្តិសុខ​សមូហភាព​អឺរ៉ុប ហើយការវាយតម្លៃនោះក្រោយ មកត្រូវបានបន្ទរនិងគាំទ្រដោយនាយករដ្ឋមន្ត្រីបារាំង Gabriel Attalទៀតផង ៕

ប្រែសម្រួល៖ស៊ុនលី

To Top