ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ ឆ្លើយតបទៅនឹងការអះអាង ដោយក្រុមហ៊ុនអាមេរិក Intel ដែលប៉ុនប៉ង តាមដានទីតាំង របស់លោក Putin

RT News

បរទេស៖យោងតាម ការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថារដ្ឋាភិបាលទីក្រុងមូស្គូ មិនបានដឹងអំពីប្រតិបត្តិការ តាមដានរបស់សហរដ្ឋអាមេរិក ណាមួយដែលសំដៅទៅ លើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលបានពិពណ៌នានៅក្នុងការលាត ត្រដាងនាពេលថ្មីៗនេះទេ។

អតីតអ្នកយកព័ត៌មាន Wall Street Journal លោក Byron Tau អះអាងថាឧបករណ៍ឃ្លាំ មើលមួយត្រូវ បានប្រើប្រាស់ ដើម្បីប្រមូលទិន្នន័យទីតាំង ភូមិសាស្ត្រពីទូរស័ព្ទដៃ របស់មនុស្សជិតស្និទ្ធ នឹងប្រមុខរដ្ឋរុស្ស៊ី ហើយតាមវិធីនេះដើម្បីសន្និដ្ឋាន ទីតាំងជាក់ស្តែង របស់ប្រធានាធិបតី។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃពុធ លោក Peskov បាននិយាយថា វិមានក្រឹមឡាំងមិនបានដឹងពីការ ឃ្លាំមើលបែបនេះដែលសំដៅទៅលើប្រធានាធិបតីរុស្ស៊ីនោះទេហើយមន្ត្រីជាន់ខ្ពស់​រូប​នេះ​ក៏​បាន​កត់​សម្គាល់​ថា អាជ្ញាធរ​រុស្ស៊ី​មិន​ដឹង​ថា​ការ​ចោទ​ប្រកាន់​របស់​លោក Tau ផ្អែក​លើ​អ្វី​នោះ​ទេ។

លោកPeskov បានថ្លែងបន្ថែមដល់អ្នក សារព័ត៌មានថា៖ជាការពិតណាស់ ទីភ្នាក់ងារពិសេសរបស់យើង ធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីធានា សុវត្ថិភាពរបស់ប្រមុខរដ្ឋហើយគ្មានអ្វីប្លែកនោះទេ ដែលស្មាតហ្វូនដែលមាន ប្រព័ន្ធប្រតិបត្តិការណាមួយគឺ ពិតជាមានលទ្ធភាពសម្រាប់ការឃ្លាំមើល៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top