ព័ត៌មានអន្តរជាតិ

ចិន​ ប្រឆាំង​នឹង​ការ​លក់​ អាវុធ​របស់​អាមេរិក​ ទៅ​ឲ្យ​តៃវ៉ាន់

រូបភាពពី៖​ AFP

ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានជំរុញឱ្យភាគីអាមេរិក គោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ និងបញ្ឈប់ការលក់អាវុធទៅតៃវ៉ាន់ភ្លាមៗ។

លោកស្រីបានធ្វើការកត់សម្គាល់នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការយល់ព្រមនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការលក់អាវុធដែលមានតម្លៃប្រហែល ៧៥លានដុល្លារទៅឱ្យតៃវ៉ាន់។

លោកស្រីក៏បានព្រមានអាជ្ញាធរនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យនៅតៃវ៉ាន់ថា ការប៉ុនប៉ងរបស់ពួកគេដើម្បីស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិកសម្រាប់របៀបវារៈ “ឯករាជ្យ” របស់ពួកគេ និងដើម្បីបន្តឯករាជ្យ ដោយប្រើកម្លាំងនឹងជំរុញឱ្យកោះតៃវ៉ាន់ ខិតទៅជិតសង្រ្គាមដ៏គ្រោះថ្នាក់ និងបង្កគ្រោះថ្នាក់ដល់ជនរួមជាតិតៃវ៉ាន់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top