ប៉ារីស៖ ប្រទេសអឺរ៉ុប ជាច្រើន បានច្រានចោលលទ្ធភាពនៃការបញ្ជូនកងទ័ពជើងគោកទៅកាន់អ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃចន្ទនៅទីក្រុងប៉ារីសក្នុងអំឡុងពេល ដែលប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានផ្តល់យោបល់ថាបណ្តាប្រទេសអឺរ៉ុប អាចនឹងធ្វើដូចនេះ។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជួបជាមួយសមភាគីអូទ្រីស Klaudia Tanner នៅទីក្រុងវីយែន កាលពីថ្ងៃអង្គារថា “កងទ័ពថ្មើរជើង មិនមែនជាជម្រើស សម្រាប់ប្រទេសអាល្លឺម៉ង់នោះទេ” ។
លោក Tanner ក៏បានហៅការកត់សម្គាល់របស់លោក ម៉ាក្រុង ថាជាសញ្ញាគួរឱ្យព្រួយបារម្ភ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានឲ្យដឆងនៅក្នុងធ្វីតធ័រនៅថ្ងៃអង្គារម្សិលមិញនេះថា “វាច្បាស់ណាស់ថា នឹងមិនមានកងទ័ពជើងគោកពីបណ្តាប្រទេសអឺរ៉ុប ឬណាតូ (អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង) ទៅកាន់អ៊ុយក្រែននោះទេ” ។
នាយករដ្ឋមន្ត្រីនៃបណ្តាប្រទេស Visegrad Group (V4) ក៏បានបញ្ជាក់កាលពីថ្ងៃអង្គារផងដែរថា ពួកគេមិនមានគម្រោងបញ្ជូនទាហានទៅអ៊ុយក្រែននោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា