ព័ត៌មានអន្តរជាតិ

សិង្ហបុរី នឹងទិញយកយន្តហោះចម្បាំង F-35A ចំនួន៨គ្រឿង

File photo: Lockheed Martin

សិង្ហបុរី៖ កងទ័ពអាកាស នៃសាធារណរដ្ឋសិង្ហបុរី ហៅកាត់ថា (RSAF) នឹងទិញយកយន្តហោះចម្បាំង F-35A ចំនួន៨គ្រឿង ដោយបន្តការកសាងកងកម្លាំង “ជំនាន់ក្រោយ” របស់ខ្លួន ដើម្បីបម្រើដល់តម្រូវការសន្តិសុខរបស់ប្រទេសខ្លួន ។

លោក Ng Eng Hen រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនៅក្នុងអំឡុងកិច្ចពិភាក្សាអំពីថវិការបស់ក្រសួងការពារជាតិ ហៅកាត់ (MINDEF) ក្នុងសភាកាលពីថ្ងៃពុធថា យន្តហោះនេះត្រូវបានគេរំពឹងថា នឹងប្រគល់ឲ្យនៅឆ្នាំ២០៣០ ។

គួរបញ្ជាក់ថា នេះគឺស្ថិតនៅកម្រិតខ្ពស់បំផុតនៃការបញ្ជាទិញដែលមានស្រាប់របស់កងកម្លាំង RSAF ដែលគ្រោងទិញយកយន្តហោះចម្បាំង F-35 ចំនួន១២គ្រឿងនៃប្រភេទ “B” ដោយពង្រីកកងយន្តហោះពេញលេញរបស់ខ្លួននៃយន្តហោះចម្បាំងជំនាន់ទី៥ដែលផលិតដោយសហរដ្ឋអាមេរិកដល់ទៅ២០គ្រឿង ។

លោកបានបន្តឲ្យដឹងថា នៅពេលប្រតិបត្តិការ យន្តហោះ F-35 នឹងដាក់ឲ្យកម្លាំងទ័ពអាកាសរបស់សិង្ហបុរីក្នុង “សម្ព័ន្ធកំពូលល” ។

ការទិញនេះដែរ គឺកំណត់ពេលវេលាដើម្បីទាញយកប្រយោជន៍ពី “ឳកាសដែលហ៊ុចឲ្យ” លោក Ng មិនបានប្រាប់ពីតម្លៃនៃការទិញយន្តហោះ F-35A របស់ប្រទេសសិង្ហបុរី ដោយបានលើកឡើងថា តម្លៃ F-35 ឥឡូវនេះមានភាពប្រកួតប្រជែងជាងពេលមុនៗ ស្ររបពេលមានការបញ្ជាទិញយ៉ាងច្រើនសម្រាប់យន្តហោះប្រភេទនេះនៅទូទាំងពិភពលោក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top