សេអ៊ូល៖ លោក Han Duck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានថ្លែងឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូងនឹងបញ្ជូនក្រុមគ្រូពេទ្យយោធា និងសហគមន៍របស់ខ្លួនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលជាផ្នែកនៃវិធានការសង្គ្រោះបន្ទាន់ ដើម្បីគាំទ្រដល់ប្រព័ន្ធថែទាំសុខភាព បន្ទាប់ពីមានការដើរចេញពីការងារយ៉ាងច្រើនពីសំណាក់គ្រូពេទ្យសិក្ខាកាមជាច្រើន ។
លោក Han ក៏បានអង្វរដល់ក្រុមគ្រូពេទ្យវ័យក្មេងឲ្យត្រឡប់ទៅធ្វើការវិញតាមកាលកំណត់កាលពីថ្ងៃព្រហស្បតិ៍ដែលកំណត់ដោយរដ្ឋាភិបាល ហើយបានថ្លែងថា អាជ្ញាធរនឹងទទួលយកការស្តាប់ពីក្តីកង្វល់របស់ពួកគេ ។
លោកបានដល់ប្រាប់កិច្ចប្រជុំរដ្ឋាភិបាលថា “រដ្ឋាភិបាលយល់ច្បាស់ថា គ្រូពេទ្យសិក្ខាកាមមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបរិយាកាសការងារ និងអាជីពនាពេលអនាគត ហើយយើងកំពុងស្វែងរកវិធានការដើម្បីកែលម្អបញ្ហានេះតាមទស្សនៈមួយចំនួន” ។
ប្រជាពលរដ្ឋចំនួន២/៣នៃប្រទេសជាតិ និងគ្រូពេទ្យហាត់ការបានដើរចេញពីការងារដើម្បីតវ៉ានឹងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួនសិស្សដែលចូលរៀននៅសាលាវេជ្ជសាស្ត្រក្នុងគោលបំណងដោះស្រាយអ្វីដែលអាជ្ញាធរ បានអះអាងថា ជា កង្វះខាតវេជ្ជបណ្ឌិត ។
វេជ្ជបណ្ឌិតវ័យក្មេងដែលកំពុងតវ៉ាលើកឡើងថា រដ្ឋាភិបាលគួរតែដោះស្រាយប្រាក់ខែ និងលក្ខខណ្ឌការងារជាមុនសិន មុននឹងព្យាយាមបង្កើនចំនួនគ្រូពេទ្យបន្ថែម ។
រដ្ឋាភិបាលបានព្រមានថា ខ្លួនអាចនឹងផ្អាកអាជ្ញាប័ណ្ណរបស់វេជ្ជបណ្ឌិតដែលមិនគោរពតាមបទបញ្ជាឲ្យត្រឡប់ទៅធ្វើការវិញទេនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា