បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទំនាក់ទំនងយោធាដោយផ្ទាល់ របស់ចក្រភពអង់គ្លេស នៅអ៊ុយក្រែន មិនមែនជារឿងសម្ងាត់នោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយមួយ ក្នុងចំណោមស្ថាប័នសារព័ត៌មាន របស់ប្រទេសនេះ បានទទួលស្គាល់វាទាំងស្រុង ហើយ។
ការលើកឡើងនេះធ្វើឡើងនេះ បើតាមលេខាធិការសារព័ត៌មាន របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លោក Dmitry Peskov ដែលេបានធ្វើការថ្លែង កាលពីថ្ងៃព្រហស្បតិ៍។
សារព័ត៌មានរបស់ RTVI បានស្នើឱ្យលោក Peskov ធ្វើអត្ថាធិប្បាយរបាយការណ៍ពីកាសែត The Times ដែលបានអះអាងថាឧត្តមនាវីឯក Tony Radakin ដែលជាប្រធានកងកម្លាំងប្រដាប់អាវុធចក្រភពអង់គ្លេស បានជួយបង្កើត ផែនការប្រយុទ្ធ សម្រាប់អ៊ុយក្រែន។
ជាការឆ្លើយតបលោក Peskovបាននិយាយថា៖ជាទូទៅ វាមិនមែនជារឿងសម្ងាត់ទេដែលថា អង់គ្លេសពិតជាផ្តល់ការគាំទ្រទម្រង់ផ្សេងៗគ្នា ដល់អ៊ុយក្រែនហើយពួកគេពិត ជាបានពាក់ព័ន្ធដោយផ្ទាល់ ក្នុងជម្លោះនេះរួចទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី