ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បើកការបាញ់រះ លើជនប៉ាឡេស្ទីន ជាង១០០នាក់ ដែលកំពុងអត់ឃ្លាន

រូបភាព៖X / idfonline

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន១០៤នាក់ ត្រូវបានបាញ់សម្លាប់ និង៧៥០នាក់ផ្សេងទៀត បានរងរបួសនៅចំណុចចែកចាយជំនួយមួយ នៅភាគខាងលិចនៃទីក្រុង Gaza ។

ការអះអាងនេះត្រូវបានធ្វើឡើង នៅក្នុងអ្វីដែលអ្នកនាំពាក្យ ក្រសួងសុខាភិបាល ក្នុងតំបន់លោក Ashaf al-Qidra បានពណ៌នាថាជាការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើជនស៊ីវិល ដែលកំពុងរង់ចាំការចែកចាយ នៅថ្ងៃព្រហស្បតិ៍ទាំងដែលដែលប៉ាឡេស្ទីន ឬក្រុមហាម៉ាស មិនបានបង្កហេតុសោះ។

កងកម្លាំងការពារអ៊ីស្រាអែល បានទទួលស្គាល់ជាផ្លូវការ នូវអ្នករងរបួស និងរបួសរាប់សិបនាក់ក្នុងចំណោមហ្វូងមនុស្ស ប៉ុន្តែបានស្តីបន្ទោសជនរងគ្រោះ ដោយអះអាងថាពួកគេកំពុងនាំគ្នារុញ និងច្រានគ្នា នៅពេលឃើញរថយន្តជំនួយ។ អ្នកនាំពាក្យ IDF បាន​អះអាង​ថា​ការ​បាញ់​ព្រមាន​តែ​ប៉ុន្មាន​គ្រាប់​ប៉ុណ្ណោះ ​ត្រូវ​បាន​គេ​បាញ់​ដើម្បី​បំបែក​ហ្វូង​មនុស្សទាំងនោះ។

គួរឲ្យដឹងដែរថា យោងតាមការិយាល័យ របស់គាត់បានឱ្យដឹងថា ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានថ្កោលទោស៖ការសម្លាប់រង្គាលដ៏អាក្រក់នេះ ដែលធ្វើឡើងដោយកងទ័ព កាន់កាប់អ៊ីស្រាអែល នៅព្រឹកនេះ ប្រឆាំងនឹងប្រជាជនដែលរង់ចាំរថយន្តជំនួយ៕

ប្រែសម្រួល៖ស៊ុនលី

To Top