បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងនៅក្នុងសុន្ទរកថា សំខាន់មួយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសលោកខាងលិចមានបំណង ធ្វើចំពោះប្រទេសរុស្ស៊ី នូវអ្វីដែលខ្លួនបានធ្វើចំពោះអ៊ុយក្រែន និងប្រទេសជាច្រើនផ្សេងទៀត ហើយ ប្រែក្លាយវាទៅជារដ្ឋស្លាប់ និងបរាជ័យមួយ។
មេដឹកនាំរុស្ស៊ីបានប្រាប់សភាសហព័ន្ធ ដែលជាការប្រមូលផ្តុំមន្ត្រី និងឥស្សរជនរុស្ស៊ីនាំមុខគេថា លោកខាងលិចដែលមាន ទម្លាប់អាណានិគម និងត្រូវបានប្រើដើម្បីបញ្ឆេះជម្លោះជាតិ នៅទូទាំងពិភពលោក មានចេតនាដែលហួសពីការបញ្ឈប់ ការអភិវឌ្ឍន៍របស់យើង។ជំនួសឲ្យរុស្ស៊ី ពួកគេចង់បានកន្លែងអាស្រ័យ ក្រៀមស្វិត និងស្លាប់ ជាកន្លែងដែលពួកគេអាច ធ្វើអ្វីបានតាមការចង់បាន។
ប្រជាជនរុស្ស៊ី និងការរួបរួមជាតិរបស់ខ្លួន ប្រឈមមុខនឹងការគំរាមកំហែងពីបរទេស គឺជាអ្វីដែលការពារប្រទេសជាតិ នេះបើយោងតាមលោក Putin ហើយទន្ទឹមនឹងនេះ រដ្ឋាភិបាលមានតួនាទីការពារស្ថាប័ននៅមូលដ្ឋានអធិបតេយ្យភាពជាតិជានិច្ច។
រំលឹកដែរថាកន្លងមករដ្ឋាភិបាលទីក្រុងមូស្គូតែងតែបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា កំពុងធ្វើសង្គ្រាមប្រូកស៊ី ឬសង្ក្រាមកូនកាត់មកលើប្រទេសរុស្ស៊ី ដែលជម្លោះអ៊ុយក្រែនគ្រាន់តែជាធាតុផ្សំមួយ៕
ប្រែសម្រួល៖ស៊ុនលី