ព័ត៌មានអន្តរជាតិ

តួកគី ឃាត់ខ្លួនអ្នករត់ការ ចំនួន៤២នាក់ ពាក់ព័ន្ធនឹងការរត់ពន្ធ ជនអន្តោប្រវេសន៍ ៣៣៣នាក់

រូបភាព៖ Xinhua

អង់ការ៉ា៖ អាជ្ញាធរតួកគីបានឃុំខ្លួន អ្នករៀបចំចំនួន៤២នាក់ ដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងការរត់ពន្ធ ជនអន្តោប្រវេសន៍ ចំនួន៣៣៣នាក់ ដែលជាជនអន្តោប្រវេសន៍ នៅក្នុងប្រតិបត្តិការប្រឆាំងនឹង ជនសង្ស័យដែលប៉ុនប៉ង នាំយកជនអន្តោប្រវេសន៍ មិនទៀងទាត់ទៅកាន់ ប្រទេសតួកគី តាមរយៈប្រទេសអ៊ីរ៉ង់ ។

លោក Ali Yerlikayaរដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “យើងនឹងមិនផ្តល់ឱកាសដល់អ្នករត់ពន្ធ ជនអន្តោប្រវេសន៍ ដែលព្យាយាមធ្វើឱ្យប្រទេស របស់យើងក្លាយជាគោលដៅ និងផ្លូវឆ្លងកាត់សម្រាប់ ការធ្វើចំណាកស្រុកមិនទៀងទាត់នោះទេ” ។

ការស៊ើបអង្កេត ដែលដឹកនាំដោយនាយកដ្ឋានប៉ូលិសប្រឆាំង ការរត់ពន្ធជនអន្តោប្រវេសន៍ និងនាយកសាខាច្រកទ្វារព្រំដែននៃខេត្ត Diyarbakir ស្ថិតនៅភាគអាគ្នេយ៍បានរកឃើញ ប្រតិបត្តិការប្រាក់សរុប ចំនួន១០លានលីរ៉ាទួរគី ស្មើនឹងប្រហែល៣២០.៦០០ដុល្លារអាមេរិក ដោយជនសង្ស័យមួយចំនួន បានចូលរួមក្នុងការជួញដូរមនុស្ស តាមរយៈប្រទេសអ៊ីរ៉ង់ទៅកាន់ទីក្រុងរបស់តួកគី ។

លោករដ្ឋមន្ត្រីបានថ្លែងថា ក្រុមសន្តិសុខបានធ្វើប្រតិបត្តិការ នៅទូទាំងខេត្ត Van, Sanliurfa, Gaziantep, Izmir, Duzce, និង Diyarbakir ដោយរឹបអូសបាននូវរូបិយប័ណ្ណបរទេសមួយចំនួនធំ កាំភ្លើងគ្មានអាជ្ញាប័ណ្ណ ព្រមទាំងទូរសព្ទដៃ និងស៊ីមកាតជាច្រើន ដោយមិនបានបញ្ជាក់ពីពេលវេលា នៃប្រតិបត្តិការនេះនោះទេ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top