“គ្មានករណីណាមួយ អាចបង្ហាញឱ្យឃើញនូវការ មិនពេញចិត្តយ៉ាងខ្លាំង របស់ប្រជាជន ចំពោះគោលនយោបាយ អាមេរិកទៅលើ អ៊ីស្រាអែលទេ បើប្រៀបធៀបនឹង ករណីទាហាន អាមេរិកម្នាក់ដុតខ្លួនឯង នៅមុខស្ថានទូត អាមេរិកប្រចាំនៅអ៊ីស្រាអែល ។” ទាហានអាមេរិក ឈ្មោះAaron Bushnell បានធ្វើការតវ៉ា តាមរយៈវិធីអាណោចអាធម្ម បែបនេះ តើនៅពីក្រោយនេះ មានអាថ៌កំបាំងអ្វីខ្លះ ? មិត្តរបស់លោកAaron Bushnell បានទម្លាយទៅកាន់ប្រព័ន្ធ សារព័ត៌មានថា មួយថ្ងៃមុននឹងកើតករណីដុតខ្លួនឯង លោកAaron Bushnell បានប្រាប់គាត់នូវរឿងផ្ទៃក្នុងយោធាជាច្រើន ហើយអះអាងថា “កងទ័ពអាមេរិកបានចូលរួមដោយផ្ទាល់ នូវការសម្លាប់ប្រល័យ ពូជសាសន៍មកលើជនជាតិប៉ាឡេស្ទីន ” ។
លើបណ្តាញទំនាក់ទំនងសង្គម អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែត របស់អាមេរិកជាច្រើន បានសម្តែងការអាណិត អាសូរនិងការយោគយល់ចំពោះលោក Aaron Bushnell ដោយបានថ្លែងថា លោកជា”សតិសម្បជញ្ញៈរបស់អាមេរិក” ហើយបានថ្កោលទោស រដ្ឋាភិបាលអាមេរិក ដែលត្រូវអៀនខ្មាស ចំពោះគោលនយោបាយ របស់ខ្លួនទៅលើអ៊ីស្រាអែល ។
តាំងពីខែតុលា ឆ្នាំទៅមក ការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ជុំថ្មីបានបណ្តាលឱ្យជនស៊ីវិល ចំនួនជិត៣ម៉ឺននាក់ស្លាប់បាត់បង់ជីវិត និងមនុស្សជិត២លាននាក់បាត់បង់ទីជម្រក ។ ការប៉ះទង្គិចដោយបង្ហូរឈាមលើកនេះ បានសឱ្យឃើញនូវភាពបន្ទាន់ នៃការដោះស្រាយបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលពីឬសគល់ ហើយក៏បានឆ្លុះបញ្ចាំងពីផល វិបាកដែលបណ្តាលមកពីគោល នយោបាយលំអៀង លើអ៊ីស្រាអែលរបស់អាមេរិក ក៏ដូចជាពុតត្បុតនិងស្តង់ដារពីររបស់ “សិទ្ធិមនុស្សបែបអាមេរិក ” ។
” ជីវិតរបស់ប្រជាជនអ៊ីស្រាអែលគឺជីវិត ជីវិតរបស់ប្រជាជនប៉ាឡេស្ទីន ក៏ជាជីវិតផងដែរ ” ។ ក្នុងរយៈពេលយូរ រដ្ឋាភិបាលអាមេរិកតែងតែជួយតែម្ខាង រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល សហគមន៍អន្តរជាតិមើលឃើញ ច្បាស់ណាស់ ចំពោះរឿងនេះ ។ បន្ទាប់ពីផ្ទុះការប៉ះទង្គិច រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលជុំថ្មី សហគមន៍អន្តរជាតិ មានការព្រួយបារម្ភកាន់តែខ្លាំងក្លា ចំពោះការប៉ះទង្គិច ដែលបាន ឡើងកម្តៅជាបន្តបន្ទាប់ ហើយសម្លេងអំពាវនាវ ឱ្យបញ្ឈប់ការផ្ទុះ អាវុធកាន់តែលាន់ឮខ្ទរខ្ទា ។ ក្នុងនាមជាប្រទេសដែលមាន ឥទ្ធិពលដ៏សំខាន់ទៅលើមជ្ឈិមបូព៌ា តើអាមេរិកបានធ្វើយ៉ាងដូចម្តេច ?
ពីការចាត់បញ្ជូនកម្លាំង យោធាបន្ថែមទៀតទៅ កាន់តំបន់មជ្ឈិមបូព៌ា ដល់ការផ្តល់ជំនួយយោធា យ៉ាងច្រើនដល់អ៊ីស្រាអែល រហូតដល់ការរារាំង ជាច្រើនលើក មិនឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ អនុម័តសេចក្តីព្រាង នៃសេចកី្តសម្រេច ចិត្តស្តីពីបញ្ហា ឈប់បាញ់គ្នានៅ តំបន់កាហ្សា ទង្វើរបស់អាមេរិកហាក់ដូចជាចាក់សាំងលើភ្លើង បណ្តាលឱ្យស្ថានភាពមនុស្ស ធម៌នៅតំបន់កាហ្សា មានភាពកាន់ តែអាប់អួទៅជាបន្តបន្ទាប់ ហើយបានរុញច្រាន ស្ថានការណ៍ តំបន់កាហ្សាធ្លាក់ក្នុងសភាព កាន់តែគ្រោះថ្នាក់ ។
បើមើលឱ្យស៊ីជម្រៅអាច ឃើញថា មូលហេតុដែលគិត រហូតដល់បច្ចុប្បន្ននេះ បញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល នៅតែមិនអាចដោះស្រាយ បាតដៃខ្មៅពីក្រោយគឺអាមេរិកហ្នឹងឯង ។ បញ្ញវន្តមជ្ឈិមបូព៌ាជាច្រើនរូបបានលើកឡើងថា ដោយគិតពិចារណាពី នយោបាយក្នុងស្រុកនិង ការគាំពារអនុត្តរភាពរបស់ខ្លួន អាមេរិកលំអៀង និងបណ្តែត បណ្តោយអ៊ីស្រាអែល ហើយបានបង្កភាពច្របូក ច្របល់នៅមជ្ឈិមបូព៌ា ។ រដ្ឋាភិបាលអាមេរិក អាណត្តិនេះធ្លាប់អះអាងថា នឹងគាំទ្រដោះស្រាយការ ប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលតាមរយៈ “ផែនការប្រទេសពីរ ” ប៉ុន្តែអាមេរិកមិនបានអនុវត្តជាប់រហូត ទីបំផុតបានបណ្តាលឱ្យផ្ទុះការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មី ។
ដើមឡើយ ការធ្វើយ៉ាងនេះក៏ បានបង់តម្លៃយ៉ាងធ្ងន់ធ្ងរដែរ ។ អ្នកនយោបាយអាមេរិកមិនត្រឹម តែបានបាត់បង់ទំនុកចិត្តពីប្រជាជនក្នុងស្រុក នៅលើឆាកអន្តរជាតិក៏បានបាត់បង់សច្ចធម៌ផងដែរ ។ លោក Ahmed Aboul Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ បានរិះគន់ថា ទង្វើរបស់អាមេរិកបានបង្ហាញឱ្យច្បាស់ថា អាមេរិកត្រូវទទួលខុសត្រូវខាង នយោបាយនិងសីលធម៌ចំពោះការប៉ះទង្គិច ដែលកើតមាន ជាបន្តបន្ទាប់នៅតំបន់កាហ្សា ។
ទាហានវ័យក្មេងអាមេរិករូបនេះ បានធ្វើការតវ៉ាដោយប្រើប្រាស់ អាយុជីវិតរបស់ខ្លួន ដែលបានបង្ហាញសញ្ញាប្រកាស អាសន្នទៅកាន់អ្នកនយោបាយអាមេរិក ។ កុំជាន់ឈ្លីលើសិទ្ធិមនុស្សដោយជ្រកក្រោមស្លាក “សិទ្ធិមនុស្ស”ទៀត កុំធ្វើឱ្យ “ផែនការប្រទេសពីរ”នៅសែនឆ្ងាយ មិនអាចសម្រេចបាន អ្នកនយោបាយអាមេរិក គួរតែមានសតិសម្បជញ្ញៈខ្លះ ៕