ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំងលោក Emmanuel Macron សន្យាចុះហែលទឹកទន្លេ Seine

Global Look Press

បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្តេជ្ញាថា លោកនឹងហែលទឹកនៅទន្លេ Seine ក្នុងការប៉ុនប៉ងជាក់ស្តែងដើម្បីបញ្ជាក់ថា ទន្លេនេះស្អាតនៅមុនព្រឹត្តិការណ៍អូឡាំពិក។ រដ្ឋធានីបារាំងនឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតចាប់ពីថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Macron បានធ្វើការសន្យាដោយមិនបាន បញ្ជាក់កាលបរិច្ឆេទច្បាស់លាស់នោះទេ ខណៈដែលលោកបានសម្ពោធភូមិអូឡាំពិកជាផ្លូវការ ដែលនឹងធ្វើជាម្ចាស់ផ្ទះទទួលអត្តពលិកចំនួន ១៤.៥០០ នាក់ និងបុគ្គលិករបស់ពួកគេ មុនពេលស្វាគមន៍ កីឡាករ ៩.០០០ នាក់សម្រាប់កីឡាប៉ារ៉ាឡាំពិកនៅរដូវក្តៅនេះ។

ទីក្រុងប៉ារីសបាននឹងកំពុងធ្វើការ លើគម្រោងមួយដើម្បីសម្អាតទន្លេ Seine ដើម្បីធ្វើឱ្យទន្លេនេះអាចហែលទឹកបាន ជាលើកដំបូងក្នុងរយៈពេលមួយសតវត្ស។ ក្នុងអំឡុងពេលកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ១៩០០ ព្រឹត្តិការណ៍ហែលទឹកជាច្រើន បានកើតឡើងនៅក្នុងទន្លេ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ១៩២៣ ការអនុវត្តនេះត្រូវបានហាមឃាត់ ដោយសារតែការបំពុលទឹកកម្រិតខ្ពស់។

លោក Macron បាននិយាយនៅពេលដែលត្រូវបានចោទសួរ ដោយអ្នកយកព័ត៌មានថាតើ លោកនឹងចុះទឹកក្នុងទន្លេ Seine ថា៖ «អ្នកភ្នាល់ទេថាខ្ញុំនឹងធ្វើ»។ លោកបាននិយាយបែបកំប្លែងថា “ខ្ញុំនឹងធ្វើវា ប៉ុន្តែខ្ញុំនឹងមិនផ្តល់ឱ្យអ្នកនូវកាលបរិច្ឆេទ ឬអ្នកប្រថុយនឹងនៅទីនោះ” ទេ ។

សូមជម្រាបថា ផែនការដែលមានទឹកប្រាក់ ១,៤ ពាន់លានអឺរ៉ូ (១,៥ ពាន់លានដុល្លារ) សម្រាប់ទន្លេពាក់ព័ន្ធនឹងការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងបំពង់ក្រោមដីថ្មី និងម៉ាស៊ីនបូមទឹកដើម្បីការពារ មេរោគមិនឱ្យចូលទៅក្នុងទឹក។ អ្នកឯកទេសខាងគុណភាពទឹក បាននឹងកំពុងយកសំណាកជាទៀងទាត់ ហើយនិយាយថា កម្រិតកំហាប់សម្រាប់បាក់តេរីពីរគឺ Enterococcus និង E.coli ដែលទាំងពីរត្រូវបានគេប្រើជាសូចនាករចម្បង នៃសារធាតុកាលសំណល់នៅក្នុងទឹកសាប គឺទាបគ្រប់គ្រាន់ក្នុងការហែលក្នុងទន្លេដោយសុវត្ថិភាព ៕

ប្រែសម្រួលៈ ណៃ តុលា

To Top